ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​សង្ស័យ​ពុល​ស្រាស នៅ​ខេត្តកំពង់ឆ្នាំង​ស្លា.ប់​កើន​ដល់ ៥​នាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌី​ន បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌី​ន បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ខេត្តកំពង់ឆ្នាំង​មាន​ជន​រង​គ្រោះ​សរុប ១១៥ នាក់ ក្នុង​នោះ​ស្លាប់​កើន​ដល់ ៥​នាក់​។ លោកស្រី​បាន​បន្ត​ថា គិត​ត្រឹម​ម៉ោង​១៨:០០​នាទី​នៃ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​៖

យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែល​មាន​ដូច​តទៅ​៖ ១.​បាន​ទទួល​ព្យាបាល​អ្នកមាន​អាកា​រៈ​សង្ស័យ​ពុល​ស្រាស នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន ១០៥​នាក់ (​ស្រី ៦​នាក់​) ក្នុង​ចំណោម​នោះ អ្នកមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ចំនួន ៦​នាក់ និង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ចំនួន ០៥​នាក់ (​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ចំនួន ០២​នាក់ និង​ករណី​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ០១​នាក់​) មាន​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ០១​នាក់ ស្លាប់​នៅផ្ទះ ០១​នាក់ និង​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍ ចំនួន ១០​នាក់​។

ជា​សរុប អ្នក​រង​គ្រោះ​ចំនួន ១១៥​នាក់ (​ស្រី​៦​នាក់​) ក្នុង​នោះ​ស្លាប់ ៥​នាក់​។ បច្ចុប្បន្ន​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល មានការ​វិវត្តន៍​មក​ស្ថាន​ភាពល្អ​ប្រសើរ​វិញ​ហើយ​។ លោកស្រី ឱ វណ្ណ​ឌី​ន មាន​ប្រសាសន៍​បញ្ជាក់​ថា «​មូលហេតុ​អ្នក​ទាំងអស់​ខាងលើ​បាន​មក​ចូលរួម​កំដរ​បុណ្យសព​ក្នុងភូមិ ហើយ​ជួបជុំ​គ្នា​ពិសារ​ស្រាស រីឯ​ការ​សន្និដ្ឋាន​របស់​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ គឺជា​ករណី​សង្ស័យ​ពុល​ស្រាស​»​។ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​រូប​នេះ​បាន​បន្ត​ថា ដូច្នេះ​វិធាន​ការណ៍ និង​អន្តរាគមន៍​ជួយ​ដល់​អ្នក​សង្ស័យ​ពុល​ស្រាស មាន​ដូច​តទៅ ៖

-​ពេល​ទទួល​បាន​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន ០៣​រូប និង​មាន​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក​ហរ​សួង​សុខាភិបាល ចុះ​ធ្វើ​ដំណើរ​ទាំង​យប់​ទៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ជួយ​ការងារ​បច្ចេកទេស​ដល់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង រហូត​ដល់​ស្ថានភាព​គ្រប់គ្រង​បាន​ទាំងស្រុង​។

-​ចាត់វិធានការ​ណ៍​ហាម​ការ​ផឹក​ស្រាស និង​បញ្ឈប់​ការ​ធ្វើ​ចរាចរ​លក់ដូរ​ស្រាស ជា​បន្ទាន់​។ -​បាន​សង្គ្រោះ​ជន​រង​គ្រោះ បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្កំពង់ឆ្នាំង​បាន​ទាន់​ពេល លើកលែង​អ្នក​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ដែល​បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្តាយ​ជាទី​បំផុត​។ -​បន្ត​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត ជា​ពិសេស​មិន​ត្រូវ​ពិសារ​ស្រាស​ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ