ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀ.ន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​មុខសញ្ញា​ជួញដូរ​ម្នាក់ និង​ម្នាក់​ទៀត​ជា​មុខសញ្ញា​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក​វរសេនីយ៍ត្រី នួន…

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​មុខសញ្ញា​ជួញដូរ​ម្នាក់ និង​ម្នាក់​ទៀត​ជា​មុខសញ្ញា​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​មក​ថា សញ្ញា​ម្នាក់​បាន​កំពុង​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ផ្សារ​យួន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទេព អ៊ូ (​ហៅ​ហេង​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០៦​កូន​ថង់​តូច និង​គ្រាប់​ថ្នាំ​យ៉ា​ម៉ា​ពណ៌​ក្រហម​ចំនួន​០៣​ថង់​តូច ស្មើនឹង​២១​គ្រាប់ (​ពណ៌​ខ្មៅ​០១​គ្រាប់​)​។ លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពី​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​ឈ្មោះ ទេព អ៊ូ (​ហៅ ហេង​) បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ គឺ​គេ​បាន​ទិញ​ពី​ឈ្មោះ ប៉ែន ដា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ពេល​នោះ​កម្លាំង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ម្នាក់​ទៀត នៅ​ចំណុច​នាគ​ទិព្វ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​វេលា​ម៉ោង​១២​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ប៉ែន ដា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់​ថ្នាំ​ញៀន​បន្ត​ឲ្យ​ឈ្មោះ ទេព អ៊ូ (​ហៅ​ហេង​) ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ ប៉ែន ដា និង​ឈ្មោះ ទេព អ៊ូ និង​មាន​វត្ថុ​តាង​ផង​នោះ ជនសង្ស័យ​ទាំង​០២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​គ្រឿងញៀន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។ បច្ចុប្បន្ន​ជន​ស្ស័​យ​ទាំង​០២​នាក់​នោះ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត បាន​បញ្ជូន​ទៅ​សាលា​ដំ​ង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​ហើយ​ដែរ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ