ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឌី សារៈ​ក្ខិ​តា មាន​តម្រុយ​បញ្ជូន​ប្រកួត Miss Tourism International 2020

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​ប្រកបដោយ​សម្រស់ និង​មាន​កែវភ្នែក​ស្រទន់​មាន​មន្ត​ស្នេហ៍ ឌី សារៈ​កិ្ខ​តា ដែល​ជាប់​ចំណាត់ថ្នាក់​រង​លេខ​៣ នៃ​ការ​ប្រកួត Miss Universe…

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​ប្រកបដោយ​សម្រស់ និង​មាន​កែវភ្នែក​ស្រទន់​មាន​មន្ត​ស្នេហ៍ ឌី សារៈ​កិ្ខ​តា ដែល​ជាប់​ចំណាត់ថ្នាក់​រង​លេខ​៣ នៃ​ការ​ប្រកួត Miss Universe Cambodia ២០២០ ត្រៀម​បញ្ជូន​ឱ្យទៅ​កាន់​ឆាក​អន្តរជាតិ ប្រកួត​សម្រស់​ដើម្បី​ប្រជែង​សមត្ថភាព​ជាមួយនឹង​បេ​ក្ខ​នារី​ប្រទេស​ផ្សេង​នា​ពេល​ខាង​មុខ​នេះ​។

នេះ​ជា​ដំណឹង​ល្អ​មួយ​ដែល ឌី សារៈ​ក្ខិ​តា ត្រូវ​រៀបចំ​ខ្លួន​ពង្រឹងគោលជំហរ ហើយ​ហាត់ពត់​លត់​ដុំ​មេរៀន​សំខាន់​ៗ​ឱ្យ​ហើយ ដើម្បី​យក​ទៅ​ប្រយុទ្ធ​លើ​ឆាក​ធំ សម្ញែង​គេឯង​ដើម្បី​ជាតិ និង​កិត្តិយស​ខ្លួនឯង​ដែល​តស៊ូ​មក​ដល់​ចំណុច​នេះ​។

តាម​ដំណឹង​លេចឮ​មក​ថា Miss Tourism International 2020 និង​ធ្វើការ​រៀបចំ​នៅ​ចុងឆ្នាំ​២០២០​នេះ​ផង​ដែរ​។ ឯ​អ្នក​ដែល​សមសួន​បញ្ជូន​ទៅ​នោះ គឺ​បវរកញ្ញា​ចក្កវាឡ​លេខ​៣ ឆ្នាំ​២០២០ សារៈ​ក្ខិ​តា នារី​ដែល​មាន​សម្រស់​មិនធម្មតា ដងខ្លួន​ស្រ​ឡូ​ន និង​ដំណើរ​រាងរៅ​ទំនង​បំផុត​សម្រាប់​ទាញ​ចិត្តការ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​២០២០​។ បេ​ក្ខ​នារី​នេះ បាន​ឆក់​ចិត្ត ហើយ​មើលឃើញ​ពី​សមត្ថភាព រូបសម្បត្តិ និង​ចំណេះដឹង​សាក​សម​តំណាង​ឱ្យ​កម្ពុជា​នៅ​លើ​វេទិកា​ប្រកួត Miss Tourism International​។

បើ​និយាយ​ពី​ប្រវត្តិ​ការ​ប្រឡង​របស់ ឌី សារៈ​ក្ខិ​តា​វិញ នាង​តស៊ូ​ណាស់​មិន​បោះបង់​ភាព​ជឿជាក់​លើ​ខ្លួនឯង​ឡើយ​។ អាច​និយាយ​បាន​ថា នាង​ជា​ស្ត្រី​ដែល​មុះ​មុត មិន​ងាយ​ចុះចាញ់​។​នាង​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត Miss Grand Cambodia កាលពី​ឆ្នាំទៅ បាន​លេខ​៣ ។ ដំណើរ​មួយ​នេះ ក៏​រុញ​ឱ្យ​នាង​មក​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​២០២០ ហើយ​ប៉ែង​គេឯង​ឱ្យ​ចុះចាញ់ ដោយ​នាង​អាច​យកឈ្នះ​ការ​ប្រកួត​បាន​កញ្ញា​រង​លេខ​៣​។

នេះ​ពិតជា​មិនធម្មតា ដែល​នាង​មាន​ម​ហិ​ច្ឆិ​តា​ធំ​ស្ត្រី​ដ៏​ក្លាហាន​ទន់ភ្លន់​ហើយ​តស៊ូ​ប្រកួត​។​ជំហរ​បែប​នេះ​ហើយ ដែល​ជម្រុញ​ឱ្យ​គេ​មើលឃើញ​ថា សារៈ​ក្ខិ​តា មាន​ចំណុច​ជឿជាក់ ស្មារតី​រឹងប៉ឹង​មិន​ខ្លាច​បរាជ័យ ទើប​សម​ការ​ដាក់​ឈ្មោះ​ឱ្យទៅ​កាន់​ឆាក​អន្តរជាតិ​សាកល្បង​ហើយ​ដកស្រង់​បទ​ពិសោធន៍​ល្អ​ៗ ដែល​ស្ត្រី​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ទាំង​ស្អាត និង​ចំណេះដឹង​ល្មម​ៗ​អាច​អោយ​គេឯង​ភ័យ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​បញ្ជូន​កញ្ញា ច​ន សុទី​ម៉ា (Miss Dream Girl of the Years 2019) ទៅ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ ដោយ​បាន​ចំណាត់ថ្នាក់​លេខ​៥ ហើយ​កញ្ញា​បាន​យក​ជោគជ័យ​យ៉ាង​ធំធេង​ជូន​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឱ្យ​ឆាក​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ​។