ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​ឆ្លង​ចូល​សហគមន៍​ ៖ ទិវា​រត់​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​អន្ដរជាតិ​នៅ​សៀម​រាប ​និង​ស្មារតី​អមតៈ២​ធ្នូ ត្រូវ​លើក​ពេល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្មវិធី​ជួបជុំ​មនុស្ស​ច្រើន​មួយ​ចំនួន​ត្រូវ​បាន​អ្នកដឹកនាំ​កម្មវិធី​ប្រកាស​ពន្យា​ពេល ឬ​ផ្អាក​ការ​រៀបចំ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ចូល​សហគមន៍ ក្នុង​នោះ​ផង​ដែរ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​បាន​ចាត់វិធានការ​ណ៍​ជា​បន្ទាន់​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​តឹង​រឹង ​និង​ត្រូវធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​៖ កម្មវិធី​ជួបជុំ​មនុស្ស​ច្រើន​មួយ​ចំនួន​ត្រូវ​បាន​អ្នកដឹកនាំ​កម្មវិធី​ប្រកាស​ពន្យា​ពេល ឬ​ផ្អាក​ការ​រៀបចំ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ចូល​សហគមន៍ ក្នុង​នោះ​ផង​ដែរ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​បាន​ចាត់វិធានការ​ណ៍​ជា​បន្ទាន់​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​តឹង​រឹង ​និង​ត្រូវធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

រូបតំណាង

ឯកឧត្តម ស សុខា ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី​ស្មារតី​អមតៈ ២​ធ្នូ នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា បាន​ប្រកាស​ផ្អាក មិន​រៀបចំ​កម្មវិធី​ជួបជុំ «​ស្មារតី​អមតៈ ២​ធ្នូ​» ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១-២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ឡើយ ដោយ​បញ្ជាក់​អំពី​មូលហេតុ​ថា « ដើម្បី​រួម​ចំណែក​​ក្នុង​ការ​ការពារ ទប់ស្កាត់ និង​បង្ការ​ពី​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​នៅ​តែ​បន្ត​រីក​រាលដាល​ពាសពេញ​ពិភពលោក និង​យោង​តាម​ការ​រក​ឃើញ​នូវ​ករណី​ជំងឺ​កូ​វី​ដ​១៩​ថ្មី »​។

ជាមួយ​គ្នា​នោះ​ផង​ដែរ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​(NOCC) បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា​ស្តី​ពី​ការ​លើក​ពេល នៃ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ លើក​ទី​២៥ ដែល​​គ្រោង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខេត្តសៀមរាប ។ ការ​សម្រេច​ផ្អាក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​លើក​ដំបូង ដែល​រក​ឃើញ​ក្នុង​ក្រុម​គ្រួសារ​របស់​អគ្គនាយក​ពន្ធ​ធនាគារ​ចំនួន ៦ រូប កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​កន្លង​ទៅ​នេះ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា «​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ នៅ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៦-​ធ្នូ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ហើយ ដោយសារ​ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​លើក​ទី​១ ហើយ​ការ​ពន្យា​ពេល​នេះ​គឺ​អត់​ទាន់​កំណត់​ដល់​ពេល​ណា​នោះ​ទេ » ។ លោក​បាន​បញ្ជាក់​ថា ការ​លើក​ពេល​នៃ​ទិវា​រត់ប្រណាំង​ធំ​មួយ​នេះ គឺ​ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​នេះ គណៈកម្មការ​រៀបចំ និង​ឯកឧត្តម​​បណ្ឌិត ថោ​ង ខុន បាន​សម្រេច​ក្នុង​ការ​លើក​ពេក ទម្រាំ​ដល់​ពេល​ស្ងប់ស្ងាត់​វិញ យើង​នឹង​ផ្ដល់​ព័ត៌មាន​តាម​ក្រោយ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ កញ្ញា សោភា ដែល​នឹង​ត្រៀមខ្លួន​ចូលរួម​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ លើក​ទី​២៥ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​កម្មវិធី​មួយ​នេះ​ត្រូវ​បាន​ពន្យា​ពេល​ហើយ ។

កញ្ញា សោភា បាន​បញ្ជាក់​ថា «​ដើម្បី​សុវត្ថិភាព​និង​ទប់ស្កាត់​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ខ្ញុំ​គាំទ្រ​ការ​ពន្យា​ពេល​កម្មវិធី​មួយ​នេះ ។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ជា​លើក​ដំបូង នៅ​ថ្ងៃ​​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់​ពី​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ លើ​ក្រុម​គ្រួសារ​អគ្គនាយក​​ពន្ធនាគារ​កម្ពុជា រួម​នឹង​អ្នក​រស់នៅ​ជាមួយ​សរុប ៦​នាក់​។ លើស​ពី​នេះ ភរិយា​របស់​លោក ឆែម សា​វុ​ធ អគ្គនាយក​ពន្ធនាគារ​កម្ពុជា ដែល​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ក៏​ទើប​ធ្វើ​ដំណើរ​មក​ពី​ខេត្តសៀមរាប​ដែរ ក្នុង​នោះ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ក៏​បាន​ប្រកាស​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ