ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ឡាន​ពន្លត់​អគ្គិភ័យ​ជូន​ទៅ​អគ្គ​ស្នងការដ្ឋាន​នគរបាល​​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រសៀល​ថ្ងៃ​ទី​២៦ ​​វិ​ច្ឆ​កា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ១២គ្រឿង ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ…

រាជធានី​ភ្នំពេញ​៖ រសៀល​ថ្ងៃ​ទី​២៦ ​​វិ​ច្ឆ​កា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ១២គ្រឿង ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជូន​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នរ​គ​បាល​ជាតិ ដើម្បី​ផ្តល់​ឲ្យ​រដ្ឋបាល​ខេត្ត​កែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយ​រៀង និង​ខេត្តរតនគិរី ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ទាំងនោះ​។

លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​លោកស្រី Lee You Jin នាយក​អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា ជា​តំណាង​ចូលរួម​ក្នុងថ្ងៃនេះ ដែល​បាន​និង​កំពុង​បន្ត​ជួយ​គាំទ្រ​ផ្តល់​នូវ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ និង​បរិក្ខា​មួយ​ចំនួន​។

ជាក់ស្តែង កាលពី​​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា និង​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តល់​ជូន​រថយន្ត​ពេទ្យ​ចំនួន ១១​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៦​គ្រឿង សម្រាប់​ផ្តល់​ជូន​ខេត្តសៀមរាប កំពត ព្រៃវែង និង​ខេត្តកោះកុង​។ ជាង​នេះ​ទៀត ក្រសួងទេសចរណ៍​បាន​និង​កំពុង​សិក្សា​ជាមួយ អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា ក្នុង​ការ​រៀបចំ​គម្រោង​ពង្រឹង​ប្រ​ព​ន្ធ័​គ្រប់គ្រង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់​នៅ​កម្ពុជា តាម​រយៈ​ជំនួយ​ជា​រថយន្ត​ពេទ្យ និង​រថយន្ត Minibus ឬ Minvan ប្រចាំការ​របស់​នគរបាល​ទេសចរណ៍​សម្រាប់​ប្រចាំការ​នៅ​តាម​រមណីយដ្ឋាន​សំខាន់​ៗ ។

​លោក​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អគ្គស្នងការដ្ឋាន​នរ​គ​បាល​ជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមការងារ​នាយកដ្ឋាន​វិនិយោគ​ទេស​ចរណ៍​នៃ​ក្រសួងទេសចរណ៍ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​គាំទ្រ និង​ផ្តល់​កិច្ច​សម្របសម្រួល​ទាក់ទង​ការ​នាំ​ចូល​រថយន្ត និង​បរិក្ខា​ទាំងនោះ​៕ ​

អត្ថបទសរសេរ ដោយ