ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ដែល​ខ្វះ​ខន្តី​មិន​ឈ្មោះ​ថា​ជា​សមណៈ​ឡើយ

3 ឆ្នាំ មុន

នៅ​ក្នុង​ខ​ន្តិ​សូត្រ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា អំណត់​គឺ​សេចក្តី​អត់ធន់ ជា​តបធម៌​ដ៏​ឧត្តម ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់​ត្រាស់​ថា ព្រះ​និព្វាន​ជា​គុណជាតិ​ដ៏​ឧត្តម អ្នកបួស​ដែល​បៀតបៀន​សត្វ​ដទៃ សម្លាប់សត្វ​ដទៃ មិនមែន​ជា​បព្វជិត មិនមែន​ជា​សមណៈ​ឡើយ…

នៅ​ក្នុង​ខ​ន្តិ​សូត្រ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា អំណត់​គឺ​សេចក្តី​អត់ធន់ ជា​តបធម៌​ដ៏​ឧត្តម ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់​ត្រាស់​ថា ព្រះ​និព្វាន​ជា​គុណជាតិ​ដ៏​ឧត្តម អ្នកបួស​ដែល​បៀតបៀន​សត្វ​ដទៃ សម្លាប់សត្វ​ដទៃ មិនមែន​ជា​បព្វជិត មិនមែន​ជា​សមណៈ​ឡើយ ។

សេចក្តី​អត់ធន់​ជា​គ្រឿង​លង្ការ​របស់​អ្នកប្រាជ្ញ សេចក្តី​អត់ធន់​ជា​គ្រឿង​ដុត​បង់​នូវ​បាប​របស់​អ្នក​ដែល​មាន​តបធម៌ សេចក្តី​អត់ធន់ ជា​កម្លាំង​របស់​អ្នក​ប្រព្រឹត្ត​ធម៌ សេចក្តី​អត់​ធន់​ជា​គុណជាតិ​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​។

ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​មាន​ខន្តី​ជា​ចម្បង​ព្រោះថា​មនុស្ស​ម្នាក់​ៗ​តែង​ពើបប្រទះ​នូវ​រឿងរ៉ាវ​សព្វ​បែប សព្វ​យ៉ាង​មួយ​ថ្ងៃ​ៗ រឿង​ខ្លះ​ដោះ​ចេញ​ដោយ​ស្រួល ឯ​រឿង​ខ្លះ​ក៏​លំបាក​ដោះ​ត្រូវ​ប្រើ​គំនិត​ជ្រៅ ដែល​ការងារ​ខ្លះ​ត្រូវ​ប្រើ​គំនិត​រួម​ផង​ដែរ ខណៈ​នេះ​បើ​ខ្វះ​ការ​អត់ធន់​ទេ​នឹង​មិន​អាច​ញុំាង​លទ្ធផល​ការងារ​សម្រេច​ល្អ​ឡើយ ។

ហេតុនេះ​ទើប​លោក​អ្នកប្រាជ្ញ​ខំ​អប់រំ​មនុស្ស​ទាំងអស់​ឱ្យ​យក​សេចក្តី​អត់ធន់​មក​លម្អ​ជីវិត​តម្កល់​ស៊ប់ក្នុង​ចិត្ត​ឱ្យ​បាន​សព្វ​ៗ​កាល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ