ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ថ្លែងអំណរគុណ​អតិថិជន​ខណៈ​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ២ ប៊ី​លាន​ដុល្លារ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​គ្រឹះស្ថាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ​នោះ…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​គ្រឹះស្ថាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ​នោះ បាន​សម្រេច​លទ្ធផល​ថ្មី​មួយទៀត គឺ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន 2 ប៊ី​លាន​ដុល្លារ និង​មាន​គណនី​អតិថិជន​ចំនួន 800,000 គណនី ។

នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែម​ពីលើ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​ប្រា​សាក់​រួម​មាន ៖ ទ្រព្យសកម្ម​សរុប 3.39 ប៊ី​លាន​ដុល្លារ សម្ពៀត​ឥណទាន​ច្រើន​ជាង 2.96 ប៊ី​លាន​ដុល្លារ អតិថិជន​ឥណទាន 440,000 នាក់ និង​មាន​បុគ្គលិក​ច្រើន​ជាង 9,000 កំពុង​បម្រើ​ការងារ នេះ​បើ​យោង​តាម​ស្ថិតិ​គិត​ត្រឹម​ខែតុលា ឆ្នាំ 2020 ។

អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ខាងលើ​នេះ អនុញ្ញាត​ឱ្យ ប្រា​សាក់ ផ្តល់​សេវា​ប្រាក់​បញ្ញើ​សន្សំ​ជូន​អតិថិជន និង​សាធារណជន​ចាប់តាំងពី​ឆ្នាំ 2011 ។ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ទំនុកចិត្ត​របស់​អតិថិជន និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រា​សាក់​ក្នុង​ការ​ផ្ដល់​ជូន​សេវា​បម្រើ​ដ៏​ល្អ​ជូន​អតិថិជន ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ប្រាក់​បញ្ញើ​សន្សំ​ដែល​កៀរគរ​បាន​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ មិន​ត្រឹមតែ​ជា​ប្រភព​ទុន​ដល់​គ្រឹះស្ថាន​ក្នុង​ការ​ផ្ដល់​ជា​ប្រាក់​កម្ចី​ដល់​អតិថិជន​នៅ​តាម​ទី​ជនបទ​និង​ទីប្រជុំជន​នោះ​ទេ ថែម​ទាំង​ជា​ឧបករណ៍​សម្រាប់​ជំរុញ​ទម្លាប់​នៃ​ការ​សន្សំ និង​ការ​ប្រើប្រាស់​សេវា​ធនាគារ​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ ។ ប្រាក់​បញ្ញើ​សន្សំ ក៏​បាន​រួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​យើង​មាន​ភាពរឹងមាំ និង​ស្ថិរភាព​ផង​ដែរ​» ។

លោក សូ​នី បន្ត​ទៀត​ថា «​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​កើតឡើង​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​របស់​អតិថិជន​ទាំងអស់ ការ​ផ្ដល់​ជូន​ផល​ចំណេញ​ខ្ពស់​ជូន​អតិថិជន ការ​បម្រើសេវា​ដ៏​ល្អ​ប្រសើរ និង​ការ​ផ្ដល់​មធ្យោបាយ​ដ៏​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​ធនាគារ​ផ្សេង​ៗ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏​ទំនើប សេវា​ម៉ាស៊ីន​ដក​ប្រាក់ (​អេ​ធី​អឹ​ម​) ម៉ាស៊ីន​ដាក់​ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីន​ឆូត​កាត ទូទាត់​តាម QR កូដ នៅ​តាម​បណ្ដា​ហាង​ទំនិញ​នានា ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង និង​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​» ។

លោក សូ​នី បន្ថែម​ទៀត​ថា «​តាង​នាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន ៖ និយ័ត​ករ​ចំពោះ​ឱវាទ និង​អនុសាសន៍ ចាប់តាំងពី​ប្រា​សាក់​ចាប់កំណើត​ដំបូង រហូត​ដល់​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ និង​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ដូច​សព្វ​ថ្ងៃនេះ ។ នេះ​គឺជា​ការ​លើកទឹកចិត្ត​បន្ថែម​សម្រាប់​យើងខ្ញុំ​ក្នុង​ការ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ផ្ដល់​ជូន​សេវា​បម្រើ​អតិថិជន​ដ៏​ល្អ​ឯក និង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​តាម​គ្រឹះស្ថាន​ស្របច្បាប់​» ។

ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ប្រា​សាក់ ផ្ដល់​ជូន​សេវា​ប្រាក់​បញ្ញើ និង​សន្សំ​គ្រប់​ប្រភេទ​ច្រើន​ជម្រើស និង​រយៈពេល ដូច​ជា គណនី​សន្សំ គណនី​ចម្រើន​គ្មាន​កាលកំណត់ គណនី​សន្សំ​តាម​ផែនការ គណនី​ចម្រើន​តាម​លំដាប់ គណនី​បញ្ញើ​មាន​កាលកំណត់ គណនី​កូន​ចម្រើន និង​គណនី​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ។ សូម​ចូល​ទៅ​កាន់ https://bit.ly/3laigo6 ឬ អញ្ជើញ​មក​សាខា ប្រា​សាក់ ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​បើក​គណនី ដោយ​ទទួល​បាន​អត្ថប្រយោជន៍​លើស​ពី​អត្រា​ការ​ប្រាក់​ខ្ពស់ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ