ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចេះ​រៀន​ពី​កំហុស​ខ្លួនឯង ទើប​អ្នក​នឹង​ទទួល​បាន​ភាព​ជោគជ័យ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​ភាគច្រើន​តែងតែ​ចុះ​ញ៉ម ឬ​មិន​ចង់​បន្ត​ទៀត​នោះ​ទេ នៅ​ពេល​ដែល​ពួក​គេ​ជួប​បញ្ហា​អ្វីមួយ និង​ភាព​បរាជ័យ​លើក​ដំបូង​។ ប៉ុន្តែ​បើ​តាម​អ្នកជំនាញ​ល្បី​ៗ បាន​និយាយ​ថា ទម្រាំ​គាត់​បាន​មក​ដល់​ភាព​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ពួក​គាត់​ទទួល​បានការ​បរាជ័យ​មិន​ក្រោម…

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​ភាគច្រើន​តែងតែ​ចុះ​ញ៉ម ឬ​មិន​ចង់​បន្ត​ទៀត​នោះ​ទេ នៅ​ពេល​ដែល​ពួក​គេ​ជួប​បញ្ហា​អ្វីមួយ និង​ភាព​បរាជ័យ​លើក​ដំបូង​។ ប៉ុន្តែ​បើ​តាម​អ្នកជំនាញ​ល្បី​ៗ បាន​និយាយ​ថា ទម្រាំ​គាត់​បាន​មក​ដល់​ភាព​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ពួក​គាត់​ទទួល​បានការ​បរាជ័យ​មិន​ក្រោម មួយ​លើក​នោះ រហូត​មាន​អ្នក​ជោគជ័យ​ខ្លះ​បរាជ័យ​របស់​ទាល់តែ ៣០​ដង ឯនោះ​។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជាបុរសម្នាក់ ​គ្រប់​គ្នា​តែងតែ​ស្គាល់ ជា​មនុស្ស​ពូកែ​ម្នាក់ បាន​លើក​ឡើង​ថា «​មនុស្ស​មួយ​ចំនួន​គ្រាន់តែ​ធ្វើ​អ្វីមួយ​ខុសឆ្គង​ឬ​បរាជ័យ​រឿង​អ្វី​ម្ដង ពួក​គាត់​ចាប់ផ្ដើម​ភ័យ​ខ្លាច រាងចាល បាក់ស្បាត លែង​ចង់​ធ្វើ​អ្វី​ទាំងអស់​។ ឧទាហរណ៍ បើ​គាត់​បើក​តូប​លក់​នំ​បញ្ចុក​នៅ​ទីតាំង​ណាមួយ​លក់​អត់​ដាច់ គឺ​គាត់​ឈប់​លក់​រហូត​តែ​ម្ដង​។ គាត់​អត់​បាន​សិក្សា​រក​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​គាត់​លក់​អត់​ដាច់​នោះ​ទេ​។ ដល់​ពេល​អ៊ីចឹង គឺ​ធ្វើ​ឱ្យ​គាត់​បាត់បង់​ឱកាស និង​ក្លាយជា​មនុស្ស​រួញរា​ច្រើន ចេះ​តែ​ខ្លាច​នេះ​ខ្លាច​នោះ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​»​។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត បានបន្តថា តើ​នរណា​ដែល​មិន​ធ្លាប់​មាន​កំហុស? បុគ្គល​ណា​ក៏​ដោយ​តែងតែ​ធ្លាប់​បាន​សាង​នូវ​កំហុសឆ្គង​រៀង​ៗ​ខ្លួន ហើយ​សូ​ម្បី​តែ​ទេវតា​ឬ​ព្រះ​ក៏​មាន​ខុស​ដែរ​។ ដូច្នេះ​យើង​មិន​ចាំបាច់​ខ្លាច​កំហុសឆ្គង​ខ្លាំង​ពេក​ទេ សំខាន់​ឱ្យ​តែ​យើង​ចេះ​កែប្រែ​កំហុស រៀន​ពី​កំហុស និង​កុំឱ្យ​កើត​មាន​កំហុស​នោះ​ដដែល​ៗ​ទៅ​បាន​ហើយ​។

ឧទាហរណ៍​ថា បើ​អ្នក​ប្រឡង​ឡើង​ថ្នាក់​ធ្លាក់ ចូរ​កុំ​បាក់ទឹកចិត្ត​ឬ​ឈប់​រៀន​ឱ្យ​សោះ​! បើ​អ្នក​ឈប់​រៀន នោះ​បាន​ន័យ​ថា​អ្នក​កំពុង​តែ​បំផ្លាញ​អនាគត​ខ្លួនឯង​។ អ្នក​ត្រូវ​តែ​រៀន​បន្ត​ទៀត ហើយ​ស្វែង​យល់​ថា ហេតុ​អ្វី​បានជា​ខ្លួន​ប្រឡង​ធ្លាក់? តើ​ធ្លាក់​មុខ​វិជ្ជា​អ្វីខ្លះ?

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​បកស្រាយ​នៅ​សំនួរ​ខាងលើ​ថា ​«​នៅ​ពេល​បាន​ឈ្វេងយល់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​ប្រឡង​ធ្លាក់​នោះ​ហើយ អ្នក​ត្រូវ​តែ​កែប្រែ​ចំណុច​អវិជ្ជមាន​នោះ​ឱ្យ​ប្រសើរ​ឡើង​វិញ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​និង​ចំណាយពេល​រៀន​មុខ​វិជ្ជា​ដែល​អ្នក​ប្រឡង​ធ្លាក់​នោះ​ឱ្យ​បាន​ច្រើន​ជាង​មុន ដើម្បី​ពង្រឹង​និង​បង្កើន​ចំណេះដឹង​លើ​មុខ​វិជ្ជា​ទាំងនោះ​»៕