ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានុភាព​នៃ​ការ​រឭក​ដល់​ព្រះពុទ្ធ

3 ឆ្នាំ មុន

វិញ្ញូ​ជន​ដែល​ជា​អ្នកដឹង​ច្បាស់​ក្នុង​កង​ការ​កុសល​រមែង​ញុំ​ា​ង​ចិត្ត​ចំពោះ​ពុទ្ធគុណ​ជា​រឿយ​ៗ ព្រោះថា​ព្រះ​រតនត្រ័យ​ទាំង​បី​គឺ​ព្រះពុទ្ធ​ព្រះ​អង្គ​មាន​តេជះ​បារមី​ខ្លាំងក្លា​បំផុត​ដោយ​មិនបា​ច់​បរិច្ចាគ​ទ្រព្យធន​សូ​ម្បី​បន្តិចបន្តួច គ្រាន់តែ​ធ្វើ​ចិត្ត​របស់​ខ្លួន​ឱ្យ​ជ្រះថ្លា រឭក​ដល់​ព្រះពុទ្ធ​ញឹក​ៗ​ញយ​ៗ នោះ​នឹង​បាន​អានិសង្ស​ច្រើន​ជា​អនេក ឫទ្ធិ​អំណាច​ខ្លាំងក្លា កើត​ជាតិ​ណា​ៗ​រមែង​ជា​អ្នក​រុងរឿង​ដោយ​តេជះ​បារមី​លើស​មនុស្ស​និង​ទេវតា​ទាំងឡាយ ។ ខាងក្រោម​នេះ​ជា​អានិសង្ស​នៃ​ការ​រឭក​ដល់​ព្រះពុទ្ធ​៖ ១-​រមែង​មិន​ទៅ​កាន់​អបាយភូមិ​អស់​១​សែន​កប្ប…

វិញ្ញូ​ជន​ដែល​ជា​អ្នកដឹង​ច្បាស់​ក្នុង​កង​ការ​កុសល​រមែង​ញុំ​ា​ង​ចិត្ត​ចំពោះ​ពុទ្ធគុណ​ជា​រឿយ​ៗ ព្រោះថា​ព្រះ​រតនត្រ័យ​ទាំង​បី​គឺ​ព្រះពុទ្ធ​ព្រះ​អង្គ​មាន​តេជះ​បារមី​ខ្លាំងក្លា​បំផុត​ដោយ​មិនបា​ច់​បរិច្ចាគ​ទ្រព្យធន​សូ​ម្បី​បន្តិចបន្តួច គ្រាន់តែ​ធ្វើ​ចិត្ត​របស់​ខ្លួន​ឱ្យ​ជ្រះថ្លា រឭក​ដល់​ព្រះពុទ្ធ​ញឹក​ៗ​ញយ​ៗ នោះ​នឹង​បាន​អានិសង្ស​ច្រើន​ជា​អនេក ឫទ្ធិ​អំណាច​ខ្លាំងក្លា កើត​ជាតិ​ណា​ៗ​រមែង​ជា​អ្នក​រុងរឿង​ដោយ​តេជះ​បារមី​លើស​មនុស្ស​និង​ទេវតា​ទាំងឡាយ ។ ខាងក្រោម​នេះ​ជា​អានិសង្ស​នៃ​ការ​រឭក​ដល់​ព្រះពុទ្ធ​៖

១-​រមែង​មិន​ទៅ​កាន់​អបាយភូមិ​អស់​១​សែន​កប្ប ។

២-​បាន​ទៅ​កើត​នៅ​ឋាន​ទេវលោក​៣​ម៉ឺន​កប្ប ។

៣-​បានជា​ស្តេច​នៅ​ក្នុង​ប្រទេស​មហាអំណាច​អស់​១​អសង្ខេយ្យ​ជាតិ ។

៤-​បានជា​ស្តេច​ចក្រពត្តិ​១​ពាន់​ដង ។

៥-​បានជា​ស្តេច​ទេវតា​៨០​ដង ។

៦-​កើត​ក្នុង​ភព​ណា​ៗ​រមែង​ជា​អ្នក​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​មហាសាល ។

សូម​សាធុជន​ញុំ​ា​ង​ចិត្ត​របស់​ខ្លួន​ឱ្យ​ជ្រះថ្លា រឭក​ជា​រឿយ​ៗ​ដល់​ព្រះសម្មាសម្ពុទ្ធ​ចុះ សេចក្តីចម្រើន​នឹង​កើត​ប្រាកដ​ក្នុង​លោក​នេះ​ផង និង​បរលោក​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ