ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​ប្រទេស​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​ខុសច្បាប់​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្មើ​ប្រទេស​នៅ​ក្នុង​អនុ​តំបន់​ទន្លេរ​មេគង្គ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ។ តាម​រយៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​លើក​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្មើ​ប្រទេស​នៅ​ក្នុង​អនុ​តំបន់​ទន្លេរ​មេគង្គ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ។

តាម​រយៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​លើក​ទី​១៤ តាម​ប្រព័ន្ធ​សន្និសីទ​វី​ដេ​អូ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ពី​សកម្មភាព និង​លទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​បរិបទ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​ក្នុង​នោះ​រួម​មាន បញ្ហា​គ្រឿងញៀន ដោយ​កម្ពុជា​មើលឃើញ​នូវ​គ្រោះថ្នាក់ និង​មហន្តរាយ​សង្គម​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​គ្រឿងញៀន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​យន្តការ​ជាក់លាក់ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រៀង​រាល់​៦​ខែ​ម្តង ដោយ​ចាប់តាំងពី​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧ យុទ្ធនាការ​នេះ​ត្រូវ​បាន​ចាត់តាំង​អនុវត្ត​ចំនួន​៥​លើក ដោយ​បាន​រឹបអូស​គ្រឿងញៀន គ្រប់​ប្រភេទ​ជា​ច្រើន​តោន និង​បាន​បញ្ជូន​ជនល្មើស​ទៅ​ផ្តន្ទាទោស​ជា​ច្រើន​រយ​នាក់ ។

សម្តេច​បាន​បញ្ជាក់​ថា «​ខ្ញុំ​ស្នើ​ដល់​ប្រទេស​ក្នុង​តំបន់ ជា​ពិសេស រដ្ឋ​សមាជិក​នៅ​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ សូម​បន្ត​កិច្ច​សហប្រតិបត្តិការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ភាព​សុខដុមរមនា​របស់​ប្រជាជន​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក្រឡាហោម បាន​លើក​ឡើង​ផង​ដែរ​ថា កម្ពុជា​ក៏​សម្រេច​បាន​សមិទ្ធផល​លិខិតុបករណ៍​ច្បាប់​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ និង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

ច្បាប់​ទាំងនេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​មាន​មូលដ្ឋាន​គតិ​យុ​ត្តរឹង​មាំ​ទទួលស្គាល់​ពី​អន្តរជាតិ ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ​ឱ្យ​មាន​ស្ថិរភាព ចូលរួម​ចំណែក​គាំទ្រ​កំណើនសេដ្ឋកិច្ច ព្រមទាំង​រក្សា​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​បញ្ជាក់​កាន់តែ​ច្បាស់​ពី​ឆន្ទៈ​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ជាមួយ​ប្រទេស​នានា​ទាំង​ក្នុង​តំបន់ និង​សកលលោក លើ​ការងារ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ស្រប​តាម​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​សង្គម និង​ការ​កំណត់​របស់​សហគមន៍​អន្តរជាតិ ដើម្បី​បំផ្លាញ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​ដែល​ជា​បង្អែក​គាំទ្រ​ឱ្យ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ឧក្រិដ្ឋជន ដែល​បច្ចុប្បន្ន​នេះ​យើង​កំពុង​បន្ត​រៀបចំ​លិខិត​បទដ្ឋាន​ក្រោម​ច្បាប់​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្តន៍​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

សម្តេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ដែរ​ថា កម្ពុជា​ក៏​កំពុង​ដំណើរការ​រៀបចំ​ច្បាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​អនុសញ្ញា​អន្តរជាតិ​ប៊ុ​យ​ដា​ប៉េ​ស ស្តី​ពី​ឧក្រិដ្ឋកម្ម​អ៊ិ​ន​ធឺ​ណិ​ត ឆ្នាំ​២០០១ និង​ក៏​មានការ​ចូលរួម​ផ្តល់​ធាតុ​ចូល​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ល្បី​ៗ​មួយ​ចំនួន ដូច​ជា​ក្រុមហ៊ុន Facebook, Google, Amazon ជាដើម ។

កម្ពុជា​នឹង​ជំរុញ​ឱ្យ​សេចក្តីព្រាងច្បាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​បាន​អនុម័ត និង​ដាក់​ឱ្យ​ប្រើប្រាស់​បាន​ឆាប់ ដើម្បី​ធានា​ដល់​សន្តិសុខ និង​សុវត្ថិភាព​នៃ​លំហ​អឺ​ន​ធឺ​ណិ​ត បញ្ចៀស​បាន​ហានិភ័យ​នានា​ពី​ការ​វាយប្រហារ​ភេរវកម្ម​បច្ចេកវិទ្យា ព្រមទាំង​ដើម្បី​ការពារ​ក៏​ដូច​ជា​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ប្រកបដោយ​សុវត្ថិភាព និង​រួមចំណែក​ធានា​ដល់​ដំណើរការ​រៀបចំ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​របស់​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ