រាជធានីភ្នំពេញ ៖ កម្មករជនជាតិចិនបន្តនាំគ្នាមកកាន់ស្ថានទូតចិនជាថ្មី ដែលមួយចំនួនធំជនជាតិចិន និងមួយចំនួនតូចជាជនជាតិខ្មែរ សរុបមានគ្នាជាង៤០នាក់ តំណាងឱ្យជាង១០០នាក់ បាននាំគ្នាបន្តមកសុំការអន្តរាគមន៍អំពីសំណាក់ស្ថានទូតចិនជាថ្មីម្តងទៀត និងជាលើកទី២ ក្រោយពីក្រុមហ៊ុន សំណង់អគារខុនដូរ PNOMH PENHSTAR នៅមិនបានបើកប្រាក់ខែអោយចំនួន ៤ខែមកហើយ និងគិតជាទឹកប្រាក់សរុបមាន រហូតទៅ ដល់ជាង១លានដុល្លារ ឯណ្ណោះទោះបីជាកាលពី ៥ថ្ងៃមុនពួកគាត់បានលើកគ្នាមកម្តងរួចទៅហើយក្តី។
ការតវ៉ានេះដែរ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា ស្ថិតនៅខាងមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីស្ត្រីជាជាអ្នកបកប្រែម្នាក់បានប្រាប់ឱ្យដឹងថា ក្នុងពេលនោះដែរ ក្រុមកម្មករជនជាតិចិន និង ជនជាតិខ្មែរទាំងជាង៤០នាក់នេះ បាននាំគ្នាមកកាន់ស្ថានទូតចិននេះជាលើកទី ២ហើយ ក្នុងគោលបំណង សុំពីស្ថានទូតអន្តរាគមន៍ទៅក្រុមហ៊ុនសំណង់របស់ចិនមួយ ដែលធ្វើកាវិនិយោគជាមួយដៃគូខ្មែរយើង មានឈ្មោះ ភ្នំពេញស្តា និងមានទីស្នាក់ការនៅម្តុំបឹងត្របែកក្នុងរាជធានីភ្នំពេញនេះ។
ដោយសារតែក្រុមហ៊ុនមិនបានបើកលុយអោយចំនួន៤ខែមកហើយ ហើយធ្វើការតវ៉ាដោះស្រាយគ្នាជាច្រើនលើកច្រើនសារ ហើយក៏ធ្លាប់បានមកកាន់ស្ថានទូតចិននេះម្តង រួចមកហើយដែរ ហើយខាងស្ថានទូតក៏អោយជនជាតិចិនជាតំណាងបានចូលទៅធ្វើការដោះស្រាយផងដែរ តែនាងមិន ដើះថាមានដំណោះស្រាយយ៉ាងណានោះទេ? ដោយនាងមិនបានធ្វើការសួរនាំឡើយ ។
ព័ត៌មានបន្ថែមមានផ្សាយជូននៅកាសែតកោះសន្តិភាព។