ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​កើតទុក្ខ​រឿង​ខ្ចី​ម៉ូតូ​គេ​ទៀតហើយ ឈ្នះ ​៥​លាន​ពីវើក WURKZ ទិញ​ ១​គ្រឿង​ភ្លាម !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មករ​សំណង់​នៅ​ក្រុង​សៀមរាប ​ម្នាក់​មានភ័ព្វ​សំណាង​គាស់​ឈ្នះ​បាន​ទឹកប្រាក់ ​៥​លាន​រៀល​ពី​ វើក WURKZ កាលពី​ថ្ងៃ​ទី​ ១៣ វិច្ឆិកា…

រាជធានីភ្នំពេញ ៖ កម្មករ​សំណង់​នៅ​ក្រុង​សៀមរាប ​ម្នាក់​មានភ័ព្វ​សំណាង​គាស់​ឈ្នះ​បាន​ទឹកប្រាក់ ​៥​លាន​រៀល​ពី​ វើក WURKZ កាលពី​ថ្ងៃ​ទី​ ១៣ វិច្ឆិកា ថ្មី​ៗ​នេះ ធ្វើ​ឲ្យ​ធូរស្បើយ​ទុក្ខ​កង្វល់​រាប់​ឆ្នាំ​របស់​គាត់​ត្រឹម​មួយប៉ប្រិចភ្នែក ​។

លោកស្រី ម៉ា​ប សារ៉ូ​ន វ័យ ២៣​ឆ្នាំ បាន​រៀបរាប់​ការ​ឈ្នះ​ថា ​៖ «​ម៉ោង​ប្រហែល ​៧​ព្រឹក ខ្ញុំ​ទិញ​វើក WURKZ ១​កំប៉ុង​គាស់​ហូប មុន​ឡើង​ទៅ​ការដ្ឋាន​ជាន់​ខាងលើ ក៏​នឹក​ស្មានថា គាស់​បាន ​៥ពាន់​អី​ក៏​មិន​ចាប់អារម្មណ៍ ​។ ដល់​កាន់​កំប៉ុង​ឡើង​ដល់​ខាងលើ​ក៏​ស្រែក​ប្រាប់​ទៅ​ក្មួយ​ដែល​ធ្វើការ​ជាមួយ​គ្នា​ថា ឈ្នះ​បាន ​៥​ពាន់​រៀល ​។ គាត់​ក៏​សុំ​មើល ខ្ញុំ​មុន​នឹង​ហុច​ឲ្យ​គាត់​មើល​ក៏​យក​មក​ពិនិត្យ​មើល​ម្តងទៀត​ខ្លួនឯង​ក៏​ស្រាប់តែ​ភ្ញាក់ផ្អើល​ថា មិនមែន ​៥​ពាន់​ឯណា គឺ ​៥​លាន​បាន​នាំ​គ្នា​ផ្អើលរ​ត់ម​ករក​ខ្ញុំ​សុំ​មើល និង​ជួយ​អរ​គ្រប់​គ្នា​»​ ។

អ្នកមាន​សំណាង​រូប​នេះ​បញ្ជាក់​ថា ដោយសារ​គាត់​មាន​ជំងឺ​ក្រពះ​ទើប​ពិបាក​រក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ណា​អាច​ហូប​បាន​ស្រួល អ៊ីចឹង​ហើយ​ទើប​គាត់​ហូប​បាន​តែ ​វើក WURKZ ហ្នឹង ព្រោះ​បាន​ជួយ​ប៉ូវ​កម្លាំង​គាត់​ដែល​ជា​អ្នកធ្វើការ​ប្រើ​កម្លាំង​សុទ្ធសាធ​នេះ​ឲ្យ​តស៊ូ​ទៅ​មុខ​បាន ​។

គាត់​បាន​បញ្ជាក់​បន្ថែម​ថា ទឹកប្រាក់​នេះ​បាន​យក​ទៅ​ទិញ​ម៉ូតូ ​១​គ្រឿង ដែល​ជា​ទ្រព្យ​សំណាង​ដំបូង​ក្នុង​ជីវិត ដើម្បី​សម្រួល​ដល់​ជីវភាព ព្រោះ​កន្លង​មកពេល​ទៅ​ណា​មក​ណា​មាន​តែ​ហាមាត់​ទៅ​ខ្ចី​របស់​បងប្អូន ឬ មិន​អ៊ីចឹង​សុំ​ដោយសារ​គេ​ជា​និច្ច ប៉ុន្តែ​ពេល​នេះ​ទុក្ខ​កង្វល់​នេះ​បាន​ដោះស្រាយ​ធ្វើ​ឲ្យ​គាត់​អាច​ទៅ​ណា​មក​ណា​បាន​ដោយ​សប្បាយចិត្ត​បំផុត ​៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ