ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ម្តាយ​ត្រូវ​អនុវត្ត ៥ វិធី​នេះ​បើ​មិន​ចង់ឱ្យ​កូន​ខូច​ភ្នែក​តាំងពីវ័យក្មេង !

1 ខែ មុន

កុមារ​កម្រ​នឹង​ដឹងខ្លួន​ថា ខ្លួនឯង​មាន​បញ្ហា​ណាស់ ។ ជា​ពិសេស​គឺ ភ្នែក​របស់​គេ​ហ្នឹង​តែ​ម្តង ។ ឱ្យ​តែ​បាន​ទូរស័ព្ទ​មើល គឺ​ដឹង​តែ​អង្គុយ​មើល​មិន​ឈប់ ទោះបីជា​ភ្នែក​របស់​គេ​ក្រហាយ​ក៏​ដោយ ។…

កុមារ​កម្រ​នឹង​ដឹងខ្លួន​ថា ខ្លួនឯង​មាន​បញ្ហា​ណាស់ ។ ជា​ពិសេស​គឺ ភ្នែក​របស់​គេ​ហ្នឹង​តែ​ម្តង ។ ឱ្យ​តែ​បាន​ទូរស័ព្ទ​មើល គឺ​ដឹង​តែ​អង្គុយ​មើល​មិន​ឈប់ ទោះបីជា​ភ្នែក​របស់​គេ​ក្រហាយ​ក៏​ដោយ ។ ការ​ថែរក្សា​ភ្នែក​កុមារ គឺជា​រឿង​ចាំបាច់​មួយ​ដែល​ត្រូវ​ចង​ចាំ​ក្នុង​ចិត្តជា​ឪពុក​ម្តាយ ហើយ​វា​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រើ​បច្ចេកទេស​សាមញ្ញ​ៗ​មួយ​ចំនួន ។

១. ការពារ​ប្រសើរ​ជាង​ព្យាបាល ៖ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​ពាក់​វ៉ែនតា​សុវត្ថិភាព នៅ​ពេល​ណា​ដែល​ពួក​គេ​លេង​កីឡា ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក ។ សូ​ម្បី​តែ​ពេល​ហែល​ទឹក​ក្ល​រី​ន​នៅ​ក្នុង​អាង​ទឹក​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្នែក ដូច្នេះ​វា​ចាំបាច់​ដែល​អ្នក​ឱ្យ​កូន​ពាក់​វ៉ែនតា​ហែល​ទឹក ។

២. ចៀសវាង​ការ​ប្រើប្រាស់​ប្រដាប់ប្រដា​ក្មេង​លេង​រឹង និង​ស្រួច ៖ សូ​ម្បី​តែ​ប្រដាប់ប្រដា​ក្មេង​លេង​ដែល​មើលទៅ​មិន​អាច​បង្ក​គ្រោះថ្នាក់ តែ​វា​ក៏​អាច​ក្លាយជា​បញ្ហា​ផង​ដែរ ប្រសិនបើ​កូន​អ្នក​យក​វា​មក​ដាក់​ចូល​ភ្នែក ។ អ្នក​ត្រូវ​តែ​ការពារ​ទុកជា​មុន​ជា​និច្ច ដោយ​ឱ្យ​ពួក​គេ​លេង​អ្វី​ដែល​ទន់​ៗ និង​មិន​មាន​ភាព​មុត​ស្រួច ។

៣. បង្រៀន​ក្មេង​ឱ្យ​ឈប់​ញី​ភ្នែក ៖ ក្មេង​ពេល​រមាស់​ភ្នែក គឺ​តែងតែ​យកដៃ​ញី​ភ្នែក ។ នេះ​គឺ​អាច​ក្លាយទៅជា​ទម្លាប់​ដែល​បង្ក​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ ប្រសិនបើ​ដៃ​មិន​ស្អាត ខណៈ​ពេល​ត្រដុស​ភ្នែក វា​អាច​នាំ​យក​បាក់តេរី​ពី​ដៃ​ចូល​ក្នុង​ភ្នែក ។

៤. កាត់​បន្ថយ​ការ​មើល​អេ​ក្រង់ ៖ ក្មេង​ៗ​ចូល​ចិត្ត​លេង​ហ្គេ​ម មើល​វី​ដេ​អូ នៅ​លើ​ទូរស័ព្ទ​ចល័ត និង​លេង​ហ្គេ​ម​នៅ​លើ​កុំព្យូទ័រ ។ លទ្ធផល​នេះ​ធ្វើ​ឱ្យ​អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ឬ​លេង​ហ្គេ​ម​វី​ដេ​អូ​សម្រាប់​រយៈពេល​វែង ដែល​ជា​លទ្ធផល​ភ្នែក​របស់​ពួក​គេ​ប្រឹង​សំឡឹង​នៅ​មួយ​កន្លែង ។ វា​ធ្វើ​ឱ្យ​គំហើញ​ចុះ​ខ្សោយ ដែល​នាំ​ឱ្យ​មាន​បញ្ហា​ភ្នែក​តាំងពី​នៅ​តូច ។

៥. របប​អាហារ ៖ របប​អាហារ​ដែល​មាន​សុខភាព​ល្អ គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​រាង​កាយ និង​ភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​វា​ទាមទារ​ការ​យកចិត្តទុកដាក់​ជា​ពិសេស ។ បន្លែ​បៃតង និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក បង្កើន​ការ​មើលឃើញ​ច្បាស់ ។ ផ្លែ​ឈើ​ដូច​ជា​ល្ហុង ស្វាយ និង​ផ្លែ​ឈើ​ដទៃ​ទៀត ដែល​មាន​ពណ៌​លឿង ជា​ពណ៌​មាន​ផ្ទុក​បរិមាណ​ដ៏​ល្អ​នៃ​សារធាតុ​បេ​តា​ការ៉ូ​ទី​ន​ដែល​ជួយ​ដល់​ការ​លូតលាស់​ភ្នែក ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ គឺ​ជួយ​ឱ្យ​ភ្នែកមាន​សំណើម និង​កាត់​បន្ថយ​ការ​រកាំភ្នែក​លើ​កុមារ ៕ ប្រភព​៖ parenting.firstcry