រាជធានីភ្នំពេញ ៖ មហាជនសង្កេតឃើញថា តារាចម្រៀងស្រី និងជាតារាសម្តែងស៊ិចស៊ី ដ៏មានប្រជាប្រិយភាពមួយរូប អ្នកនាង ឆៃលី ដាឡែន ហាក់ទទួលបានភាពសប្បាយរីករាយឡើងវិញ ក្រោយពីបែកបាក់ចំណងអាពាហ៍ពិពាហ៍ និងបន្សល់ទុកកូនប្រុសមួយរូបផងដែរ ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយនេះ ស្ថានភាពសុខភាពរបស់នាងកាន់តែធ្ងន់ធ្ងរទៅ រហូតធ្វើអោយនាងត្រូវទៅសម្រាកនៅក្នុងមន្ទីរពេទ្យ កាលពីខែតុលាកន្លងទៅនេះ ។

ដោយឡែកកាលពីពេលថ្មីៗ មហាជនកើតក្តីបារម្ភកាន់តែខ្លាំង ក្រោយពីតារាស្រីរូបនេះ បង្ហោះសារតាមរយៈបណ្តាញសង្គមពីសារមួយថា នាងគ្មានសង្ឃឹមរស់នៅបន្តទៀតទេថា« ពេទ្យព្រឹកមិញ ពេទ្យថា ខ្ញុំគ្មានសង្ឃឹមនៅរស់បន្តទៀតទេ ពេទ្យថា ជាតិនឹងខ្ញុំមិនរស់ទេ ចង់សប្បាយ សប្បាយឲ្យហើយទៅ ចឹងពីណាស្រលាញ់ខ្ញុំអី សុំស្រលាញ់ឱ្យហើយទៅ ទាន់ខ្ញុំនៅរស់ តែខ្ញុំងាប់បាត់ ខានបានស៊ីខ្ញុំឥឡូវហើយ»។


យ៉ាងណាមិញ បន្ទាប់ពីឃើញសារមួយនេះរួចមក មហាជនសង្កេតឃើញថា វាហាក់មានភាពលេងសើចបន្តិច ប៉ុន្តែយ៉ាងណាមហាជននៅតែកើតក្តីបារម្ភពីសុខភាពរបស់អ្នកមេម៉ាយស្រីរូបនេះជាខ្លាំង ពីព្រោះអ្នកគាំទ្រមិនទាន់បានដឹងថា តារាស្រីឆៃលី ដាឡែន កើតជំងឹអ្វីនោះទេ បើទោះបីជា មានការសាកសួរជាច្រើនពីសំណាក់អ្នកគាំទ្រក៏ដោយ។


គួរបញ្ចាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ អ្នកនាង ឆៃលី ដាឡែន ហាក់មិនទាន់ប្រកាសមានទំនាក់ទំនងស្នេហាថ្មីជាមួយនឹងបុរសណានៅឡើយនោះទេ តែមហាជនអ្នកគាំទ្របានសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មមាញឹកខ្លាំងទៅលើមុខរបររកស៊ីគ្រឿងសម្អាងតាមរយៈអនឡាយរបស់នាង៕


ចែករំលែកព័តមាននេះ