ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ និង​ខ្មែរ​ដែល​ចូល​គាល់​ព្រះ​មហា​ក្សត្រ ​ឬ​ជួប​សម្តេច​តេ​ជោ ​ត្រូវធ្វើ​តេស្ត​​រក​​មេរោគ​កូ​វី​ដ​ភ្លាម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ការ​ចម្លង​កូ​វី​ដ ១៩ ជា​អតិបរមា​ដល់​ថ្នាក់ដឹកនាំ​កំពូល​​ក្នុង​ពិធី​ជំនួប​ផ្លូវការ​នានា មាន​ទាំង​អង្គ​ព្រះមហាក្សត្រ ជំនួប​សវនាការ​ជាមួយ​មេដឹកនាំ​ព្រឹទ្ធ​សភា រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​ផង​នោះ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ដែល​​ត្រូវ​រៀបចំ​ចំនួន…

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ការ​ចម្លង​កូ​វី​ដ ១៩ ជា​អតិបរមា​ដល់​ថ្នាក់ដឹកនាំ​កំពូល​​ក្នុង​ពិធី​ជំនួប​ផ្លូវការ​នានា មាន​ទាំង​អង្គ​ព្រះមហាក្សត្រ ជំនួប​សវនាការ​ជាមួយ​មេដឹកនាំ​ព្រឹទ្ធ​សភា រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​ផង​នោះ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ដែល​​ត្រូវ​រៀបចំ​ចំនួន ៣ ដំណាក់កាល ដែល​ដំណាក់កាល​មួយ​នោះ គឺ​ប្រតិភូ ឬ​គណៈប្រតិភូ​បរទេស នឹង​ត្រូវ​បាន​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ «​ឲ្យ​បាន​ឆាប់រហ័ស​នៅ​ពេល​មក​ដល់​» ហើយ ប្រតិភូ ឬ​គណៈប្រតិភូ​បរទេស «​ត្រូវ​ចៀសវាង​ការ​ជួបជុំ​ក្នុង​ពិធី​ណាមួយ​ដែល​ប្រមូលផ្តុំ​មនុស្ស​ច្រើន មុន​ពេល​ជំនួប ។

នៅ​ក្នុង​សេចក្តីណែនាំ​មាន​ចំនួន ៤ ទំព័រ​ និង​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ប្រតិភូ ឬ​គណៈប្រតិភូ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​​គាល់ ឬ​ជួប លុះត្រា​លទ្ធផល​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩ «​អវិជ្ជមាន​» ដូច្នេះ​ការ​ណាត់​ជួបនឹង​ត្រូវ​លុប​ចោល​ភ្លាម​ៗ ក្នុង​ករណី​មានការ​ជូនដំណឹង​ពី​មន្ទីរពិសោធន៍​ពី​លទ្ធផល​តេ​ស្តេ​វិជ្ជមាន​កូ​វី​ដ ១៩ ឬ​មានការ​សង្ស័យ​ណាមួយ​នោះ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បើ​ជំនួប​នៅ​​ពេល​ព្រឹក ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ពេល​យប់ មុន​ពេល​ចូល​គាល់ ឬ​មុន​ពេល​ចូល​ជួប [​មេដឹកនាំ​កម្ពុជា​]»​។

លោក​បាន​បន្ត​ថា «​បើ​ជំនួប​នៅ​ពេល​រសៀល ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ពេល​ព្រឹក មុន​ចូល​គាល់ ឬ​មុន​ចូល​ជួប [​មេដឹកនាំ​កម្ពុជា​]» ។

ក្រៅពី​វិធាន​ការណ៍​អនាម័យ រក្សា​គម្លាត​សុវត្ថិភាព​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា​ កិច្ច​សវនា​ការ​គួរ​មាន​រយៈពេល​ខ្លី​មិន​ត្រូវ​លើស​ពី ៤៥ នាទី និង​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជា​និច្ច ។ ក្នុង​នោះ​ផង​ដែរ គណៈប្រតិភូ​ជាតិ​ និង​អន្តរជាតិ អាច​ថតរូប​អនុ​វស្សា​វ​រី​យ៍ ដោយ​ពាក់​ម៉ាស ឬ​ដោយ​មិន​ពាក់​ម៉ាស់ តាម​​ព្រះ​រាជានុញ្ញាត​របស់​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី ឬ​តាម​ការ​អនុញ្ញាត​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ប៉ុន្តែ​ត្រូវ​រក្សា​រយៈពេល​យ៉ាង​ខ្លី​បំផុត និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ក្នុង​ពេល​ថត​។

សូម​បញ្ជាក់​ថា ​ចេញ​សេចក្តី​ណែ​ធ្វើ​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​ជួប​ព្រឹត្តិការណ៍​៣​វិច្ឆិកា ឆ្នាំ ២០២០ ដែល​ពេល​នោះ​កម្ពុជា ​ត្រូវ​បាន​រក​ឃើញ​មនុស្ស ៤ នាក់ ដែល​មាន​ថ្នាក់ដឹកនាំ​ជា​តំណាង​រាស្ត្រ អង្គរក្ស និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី វិជ្ជមាន​កូ​វី​ដ ១៩ ហើយ​ក្នុង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន​មួយ​ចំនួន រួម​ទាំង​មនុស្ស​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ​និង​ប្រយោល​ជាង ៣​ពាន់​នាក់​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​នឹង​បាន ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ