វិធីទាំងនេះ ជួយទប់ស្កាត់អាការៈចាញ់កូនរបស់ស្ត្រីមានផ្ទៃពោះបាន ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធីទាំងនេះ ជួយទប់ស្កាត់អាការៈចាញ់កូនរបស់ស្ត្រីមានផ្ទៃពោះបាន !

2 ខែ មុន

នៅពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនតែងតែចាញ់កូនដោយមានអាការៈក្អួតជានិច្ចជាហេតុដែលធ្វើឲ្យសុខភាពកាន់តែខ្សោយ ។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីវិធីការពារមិនឲ្យអ្នកម្តាយក្អួតឡើយ ។ តើមានអ្វីខ្លះទៅ ? អ្នកត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះមានពេលខ្លះនៅពេលដែលអ្នកមានសម្ពាធខ្លាំងវាក៏អាចធ្វើឲ្យអ្នកក្អួតដែរ ។…

នៅពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនតែងតែចាញ់កូនដោយមានអាការៈក្អួតជានិច្ចជាហេតុដែលធ្វើឲ្យសុខភាពកាន់តែខ្សោយ ។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីវិធីការពារមិនឲ្យអ្នកម្តាយក្អួតឡើយ ។ តើមានអ្វីខ្លះទៅ ?

អ្នកត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះមានពេលខ្លះនៅពេលដែលអ្នកមានសម្ពាធខ្លាំងវាក៏អាចធ្វើឲ្យអ្នកក្អួតដែរ ។ នៅពេលព្រឹកអ្នកមិនគួរបរិភោគច្រើននោះទេ ព្រោះ បើមានអាហារច្រើនពេកនៅក្នុងក្រពះវាងាយស្រួលធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួតខ្លាំងណាស់ ដូចនេះអ្នកគួរតែពិសារតិចទៅបានហើយ ប៉ុន្តែចែកជាច្រើនពេល ។

អ្នកមិនត្រូវអង្គុយនៅមុខទូរទស្សន៍ និងកុំព្យូទ័រច្រើននោះទេ ព្រោះពន្លឺនៃគ្រឿងអេឡិចត្រូនិក ទាំងនោះអាចធ្វើឲ្យអ្នកចង់ក្អួតបាន ។ នៅពេលដែលអ្នកទើបតែមានផ្ទៃពោះដំបូងអ្នកត្រូវតែឆ្លៀតពេលហាត់ប្រាណទើបវាអាចការពារមិនឲ្យអ្នកមានអារម្មណ៍ចង់ក្អួតបាន ។ នៅពេលដែលអ្នកញ៉ាំទឹក អ្នកអាចលាយជាមួយទឹកឃ្មុំបាន ព្រោះវាអាចការពារក្រពះអ្នក នោះអ្នកនឹងមិនមានអារម្មណ៍ចង់ក្អួតឡើយ ។ អ្នកក៏អាចពិសារក្រូចមួយចំនួនដែរ ប៉ុន្តែមិនត្រូវពិសារច្រើនឡើយ បរិមាណល្មមទៅបានហើយ ។

អ្នកអាចពិសារដំឡូងដុតមួយ ឬចេកមួយផ្លែក៏បានដែរ នោះវានឹងជួយកាត់បន្ថយមិនឲ្យអ្នកក្អួតច្រើនដងនោះឡើយ ដោយសារតែវាមានប៉ូតាស្យូមនៅក្នុងនោះ ។ នៅពេលដែលអ្នកស្លៀកពាក់ខោអាវអ្នកត្រូវតែជ្រើសរើសសម្លៀកបំពាក់ដែលរាងរលុង ព្រោះបើអ្នកស្លៀកខោ ដែលតឹងពេក វាក៏អាចធ្វើឲ្យអ្នកក្អួតបានដែរ ។ អ្នកមិនត្រូវផ្តោតអារម្មណ៍ធ្វើការងារខ្លាំងពេកទេ ព្រោះវាងាយធ្វើឲ្យអ្នកមានអាការៈក្អួតខ្លាំងណាស់ ដូចនេះអ្នកត្រូវតែចេះបង្វែរចំណាប់អារម្មណ៍អ្នកទៅលើរឿងផ្សេងទើបអាចកាត់បន្ថយអាការៈក្អួតទាំងនោះបាន ៕