ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹមជីវិត​គឺជា​ទុក្ខ​ធំ

3 ឆ្នាំ មុន

ការ​ស្វែងរក​អាហារ​ចិញ្ចឹមជីវិត​គឺជា​ទុក្ខ​ធំ​មួយ ព្រោះ​ការ​ស្វែងរក​អាហារ​មានការ​សម្ដែង​នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​ថា សង្វេគ​វត្ថុ​មាន​៨​ប្រការ ១-​ជាតិទុក្ខ ២- ជរាទុក្ខ ៣- ព្យាធិទុក្ខ ៤- មរណទុក្ខ…

ការ​ស្វែងរក​អាហារ​ចិញ្ចឹមជីវិត​គឺជា​ទុក្ខ​ធំ​មួយ ព្រោះ​ការ​ស្វែងរក​អាហារ​មានការ​សម្ដែង​នៅ​ក្នុង​គម្ពីរ​ព្រះ​អភិធម្ម​ថា សង្វេគ​វត្ថុ​មាន​៨​ប្រការ ១-​ជាតិទុក្ខ ២- ជរាទុក្ខ ៣- ព្យាធិទុក្ខ ៤- មរណទុក្ខ ៥- អ​បា​យិ​ក​ទុក្ខ ៦- អតីត​វដ្ដមូល​ក​ទុក្ខ ៧- អនាគត​វដ្ដមូល​ក​ទុក្ខ និង​៨- ទុក្ខ​ព្រោះ​ការ​ស្វែងរក​អាហារ ។

ដឹង​ថា​ការ​ស្វែងរក​អាហារ​ជា​ទុក្ខ​ហើយ ប៉ុន្តែ​កុំ​ឲ្យ​ទុក្ខ​ជាន់​លើ​ទុក្ខ ទុក្ខ​ត្រួត​គ្នា​បាន​សេចក្ដី​ថា ការ​ស្វែងរក​អាហារ​ជា​ទុក្ខ​ហើយ តែបើ​ស្វែងរក​ដោយ​សុចរិត​ទៀងត្រង់​នោះ​គឺ​ទុក្ខ​មាន​តែ​មួយ​ដោយ​ការ​ស្វែង​រកតែ​ប៉ុណ្ណោះ តែបើ​ស្វែងរក​ដោយ​ទុច្ចរិត​វិញ ទុក្ខ​ទាំង​ការ​ស្វែងរក និង​ទុក្ខ​ព្រោះ​បានទ្រព្យ​ដោយសារ​តែ​ទុច្ចរិត​កម្ម​ផ្សេង​ៗ គឺ​មាន​សេចក្ដី​ទុក្ខ​ទាំង​បច្ចុប្បន្ន និង​បរលោក គឺ​ទុក្ខ​ពីរ​តែ​ម្តង ។

ហេតុនេះ​សប្បុរស​គប្បី​ចិញ្ចឹមជីវិត​ដោយ​ធម៌ គឺ​ប្រាសចាក​នូវ​បញ្ច​វេរា​ទាំងឡាយ ចៀស​ឲ្យ​ផុត​​អំពី​អបាយមុខ​ផ្សេង​ៗ ព្រោះថា​ជីវិត​បាន​មក​ដោយ​ប្រយោជន៍​ណា ចូរ​ញ៉ាំង​ប្រយោជន៍​នោះ​ឲ្យ​បាន​សម្រេច​ចុះ ជីវិត​អ្នក​នឹង​បាន​សុខ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ