រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីស្រគត់ស្រគុំ រូបរាងស្រស់សោភា សុខ ស្រីនាង បានធ្វើអោយមហាជន និងអ្នកគាំទ្រសរសើរពីរូបសម្រស់ទៀតហើយ ក្រោយពីតារាស្រីរូបនះ បានប្តូរស្ទីលពីនារីទីក្រុងស្លៀកឈុតឆើតឆាយ មកបង្ហាញសម្រស់នៅតាមជនបទដ៏ស្រស់ស្អាតជាមួយនឹងសម្រស់សធម្មជាតិតាមវាលស្រែ ឃើញហើយពិតមិនសរសើរមិនបាន ។

ប្រាកដណាស់ ធម្មតាជាស្រីស្អាត ទោះតុបតែងកាយយ៉ាងណាក៏នៅតែលេចចេញសម្រស់ធម្មជាតិរបស់នាងជានិច្ច តួយ៉ាងតារាចម្រៀងស្រី សុខ ស្រីនាង ដែលនៅមានឈ្មោះជាម៉េម៉ាយរូបស្រស់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពនៅជនបទយ៉ាងស្រស់សោភា សាច់សខ្ចីដូចបណ្តូលចេក សក់វែងខ្មៅក្រឹប ស្លៀកពាក់ឈុតនារីខ្មែរតាមរបៀបជនបទ ដែលមានលក្ខណៈស៊ីគ្នាជាមួយនឹងទេសភាពខ្លាំង។


យ៉ាងណាមិញ គ្រាន់ទែឃើញរូបភាពនោះរួចមក ពិតជាធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាច្រើន ពីព្រោះតែ មើលទៅស្អាតប្លែកភ្នែកម្យ៉ាង ក្នុងឈុតសម្លៀកបំពាក់ធម្មតាៗក៏ដោយ តែសាកសមនឹងដងខ្លួននិងទម្រង់មុខស្រគត់ស្រគំ បូកផ្សំបរិយាកាសស្រស់ស្រាយ នៅវាលស្រែខៀវខ្ចី និងត្រង់រូបភាពខ្លះគឺជាសម្រស់ថ្ងៃរៀបលិច ពិតជាសាកសមជានារីខ្មែរពិតៗផងដែ។


គួរបញ្ចាក់ផងដែរថា បើទោះបីជាមានរូបសម្រស់នៅតែស្រស់ស្អាត និងក្មេងជាងវ័យក៏ដោយ ក៏នាពេលបច្ចុប្បន្ននេះ តារាស្រីរូបនេះ នៅតែមិនមានដំណឹងថានាងមានទំនាក់ទំនងស្នេហា ឬក៏បើកបេះដូងទទួលនរណាម្នាក់ថ្មីមកស្អំបេះដូងនោះទេ ក្រោយពីខកស្នេហាជាមួយនឹងអតីតស្វាមីកាលពីប៉ុន្មានឆ្នាំមុន និងក្លាយជាស្ត្រីមេម៉ាយចាយសម្រស់យ៉ាងណាក៏ដោយ ៕



ចែករំលែកព័តមាននេះ