ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចាត់​សេចក្តី​ក្រោធ​ព្រោះ​ការ​ឱ្យទាន

3 ឆ្នាំ មុន

វិធី​បដិបត្តិ​កម្ចាត់​សេចក្តី​ក្រោធ ដោយ​អាស្រ័យ​ការ​ឲ្យ​ទាន គឺ​ត្រូវ​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន ឲ្យ​ដល់​មនុស្ស​ដែល​ខឹង​ក្រោធ ឬ​ស្អប់​នោះ ក៏​អាច​រំសាយ​អារម្មណ៍​ដែល​ធ្លាប់តែ​កង​គំនុំ​បាន ។ ព្រោះហេតុនោះ​ទើប​បណ្ឌិត​អ្នកប្រាជ្ញ​ពោល​ថា ការ​ឲ្យ​ទាន​ជា​ការ​ចងមិត្ត ឬ​ជា​ការ​ស្រាយ​កំហឹង​ដែល​ធ្លាប់តែ​មាន​មក…

វិធី​បដិបត្តិ​កម្ចាត់​សេចក្តី​ក្រោធ ដោយ​អាស្រ័យ​ការ​ឲ្យ​ទាន គឺ​ត្រូវ​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន ឲ្យ​ដល់​មនុស្ស​ដែល​ខឹង​ក្រោធ ឬ​ស្អប់​នោះ ក៏​អាច​រំសាយ​អារម្មណ៍​ដែល​ធ្លាប់តែ​កង​គំនុំ​បាន ។

ព្រោះហេតុនោះ​ទើប​បណ្ឌិត​អ្នកប្រាជ្ញ​ពោល​ថា ការ​ឲ្យ​ទាន​ជា​ការ​ចងមិត្ត ឬ​ជា​ការ​ស្រាយ​កំហឹង​ដែល​ធ្លាប់តែ​មាន​មក ដូច្នេះ​ត្រូវ​តែ​ជា​អ្នក​ឲ្យ​ទាន​រឿយ​ៗ ព្រម​ដោយ​ពាក្យ​សម្តីពីរោះ​ប្រកប​ផ្សំ​ទៀត​នឹង​បានជា​អ្នក​គួរ​ជាទី​រាប់អាន​នៃ​ផង​ទាំងពួង ។

ដូចនេះ​បុគ្គល​គួរ​ឲ្យ​ទាន​ជា​រឿយ​ៗ​ដើម្បី​ឲ្យ​ទៅ​ជា​ទម្លាប់​មាន​ឧបនិស្ស័យ​ក្នុង​ការ​ឲ្យ​ទាន សប្បា​យ​ចិត្តនឹង​ឲ្យ លុះ​ឲ្យ​រួច​ហើយ​រមែង​មាន​សេចក្តីសុខ​គឺ​សុខ​ព្រោះ​អំពើ​ល្អ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ