ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតពលករកូរ៉េម្នាក់​បា.ញ់ខ្លួនឯងក្នុង​ផ្ទះ​ មិនដឹងមូលហេតុ​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​មានករណី​បុរសជា​ជាង​រថយន្ត​​ម្នាក់បាន​បាញ់​​ខ្លួនឯងមួយគ្រាប់​ចំក្បាល​​នៅ​ក្នុងផ្ទះកាលពីវេលាម៉ោង​៧​និង​​​៣០នាទីព្រឹក​ថ្ងៃទី​​​២២ វិច្ឆិកា ឆ្នាំ​២០២០ ​នៅ​ចំណុច​ផ្ទះ​លេខ​ភូមិ​បាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយកទៅសង្គ្រោះ​នៅមន្ទីរពេទ្យដែរ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​មានករណី​បុរសជា​ជាង​រថយន្ត​​ម្នាក់បាន​បាញ់​​ខ្លួនឯងមួយគ្រាប់​ចំក្បាល​​នៅ​ក្នុងផ្ទះកាលពីវេលាម៉ោង​៧​និង​​​៣០នាទីព្រឹក​ថ្ងៃទី​​​២២ វិច្ឆិកា ឆ្នាំ​២០២០ ​នៅ​ចំណុច​ផ្ទះ​លេខ​ភូមិ​បាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយកទៅសង្គ្រោះ​នៅមន្ទីរពេទ្យដែរ ប៉ុន្តែ​ជន​រង​គ្រោះបានបាត់បង់ជីវិតទៅហើយ លុះដឹកសពត្រឡប់មកផ្ទះវិញ​ទើប​បង្កការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច​កាលពី​​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃ​​ដដែល ។​

ជន​រង​គ្រោះឈ្មោះ​ អ៊ី​វ លាង​អ៊ា​ង ភេទប្រុស ​អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​​ជុល​ជុល​រថយន្ត​ ​ស្នាក់​​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ពាក់ព័ន្ធនឹងមូលហេតុ គេមិនទាន់​ដឹងនៅឡើយទេ តាមការសន្និដ្ឋានជា​ជំហានដំបូងថាជាករណីប្លន់ ព្រោះមានបាត់លុយប្រមាណជា​​​ង១ម៉ឺនដុល្លារ ប៉ុន្តែក្រោយមក​លុយ​ជាង​១ម៉ឺនដុល្លារនោះ​ត្រូវបានក្រុមគ្រួសារ​រកឃើញវិញ​ក្នុងផ្ទះនោះ ហើយសមត្ថកិច្ច​បានសន្និដ្ឋានជាជំហានចុងក្រោយថាជាករណីអត្តឃាតបាញ់ស.ម្លា.ប់ខ្លួន​ឯង​ ដោយទ្រព្យសម្បត្តិមិនមានការបាត់បង់នោះទេ ។​

តាមសេចក្តីរាយការណ៍បាន​បន្តទៀត​ថា ជនរងគ្រោះ​​ជាអតីត​​ពលករធ្វើការ​នៅ​ប្រទេសកូរ៉េ ហើយកាលពីថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០២០ ជនរងគ្រោះបានធ្វើ​ដំណើរទៅអ្នកលឿង ​ដោយ​មានលុយប្រមាណជា១ម៉ឺនដុល្លារ​ ដើម្បីចូលហ៊ុនជាមួយ​មិត្តភក្តិបំរុងរកស៊ីទិញដី​ លុះ​មកដល់វេលាម៉ោងកើតហេតុ​ខាងលើ ស្រាប់តែជនរងគ្រោះបាញ់ស.ម្លា.ប់ខ្លួនឯងតែម្តង​ ។ ពាក់ព័ន្ធនឹងករណីនេះ​ ត្រូវបានសមត្ថកិច្ច​ និង​ក្រុមគ្រួសារ​សង្ស័យថាជាករណីប្លន់បាញ់ស.ម្លា.ប់យកលុយ ប៉ុន្តែក្រោយមក​លុយនោះ​ត្រូវបានរ​កឃើញវិញ​​ ។

ទោះបីជា​យ៉ាង​ណា សមត្ថកិច្ចបានសន្និដ្ឋានជា​ជំហានចុងក្រោយថា ជាករណីអត្តឃាតបាញ់ស.ម្លា.ប់ខ្លួនឯង ប៉ុន្តែ​កំពុងតែស្រាវជ្រាវស៊ើបអង្កេត​ជុំវិញករណី​ខាងលើនេះ​​​​អោយ​បានច្បាស់​ថាជាករណី​អត្តឃាត ឬជាករណីអ្វី​ឱ្យពិតប្រាកដ ។ ព័ត៌​​មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ