រាជធានីភ្នំពេញ៖ តារាពហុជំនាញអ្នកនាង អ្នកនាង ខាត់ សុឃីម ដែលកន្លងមកបានសម្រេចសាងជីវិតគ្រួសារជាមួយនឹងស្វាមីដែលមានវ័យក្មេងជាងរូបនាង គឺលោក អ៊ិន សុបញ្ញា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ និងទទួលបានចំណងដៃកូនៗជាទីស្រលាញ់រស់នៅប្រកបដោយសុភមង្គល ។
ប្រាកដណាស់ កន្លងមកតារាស្រីរូបនេះ ទោះពើបប្រទៈនឹងការរិះគន់រឿងយកប្តីក្មេងជាងខ្លួន ឬជួបការរកស៊ីចាញ់បោកគេកន្លងមក ក៏នាងមិនដែលរៀបរាប់រឿងទុក្ខសោកអំពីជីវិតប្តីប្រពន្ធរបស់នាងឡើយ ហើយក៏មិនធ្លាប់បាននិយាយលម្អិតដល់អ្នកគាំទ្រឲ្យបានដឹងអំពីចំណុចនិងលក្ខណៈពិសេសដែលបានធ្វើឲ្យនាងលង់ស្រលាញ់បុរសអាយុតិចជាងខ្លួន និងរួមរស់ជាមួយគ្នាមិនដែលលឺរឿងរកាំរកូសនោះ ។
ដោយឡែកស្រាប់តែពេលថ្មីៗនេះ តារាស្រីរូបនេះ បញ្ចេញអារម្មណ៍ពិតចំពោះស្វាមី ជាសាធារណៈគួរអោយភ្ញាក់ផ្អើល។

តារាចម្រៀង អ្នកនាង ឃាត់ សុឃីម បានទម្លាយឲ្យដឹងអំពីអត្តចរិកស្វាមីរបស់ខ្លួន បើទោះបីជាមានអាយុប្អូនមែនពិត ប៉ុន្តែសព្វគ្រប់ការងាររបស់នាង គឺស្វាមីរបស់នាងតែងតែទទួលរាប់រង់ធ្វើទាំងអស់ មិនថាការងារធន់ ឬស្រាលនោះទេ ទើបធ្វើអោយគ្រួសាររបស់នាងមានសុភមង្គលដល់សព្វថ្ងៃនេះ។


អ្នកនាង ឃាត់ សុឃីម បានទម្លាយបន្តទៀតថា «ស្រឡាញ់គាត់ត្រង់មិនដែលចេះប្រកាន់ការងារទេ ពេលខ្លះឃើញខ្ញុំរវល់គាត់សុខចិត្តបើកឡានជូន ហើយថតឱ្យ និយាយរួមទៅការងារស្មើដៃគ្នា មានតែធ្វើការងារផ្ទះច្រើនជាងខ្ញុំ ធ្វើគ្រប់សព្វ។ គឺខ្ញុំមិនបាច់ធ្វើទេ។ មនុស្សល្អមិនមើលលើសម្ដីទេ គឺមើលលើទង្វើ» ។


យ៉ាងណាមិញ ក្រោយពីបង្ហោះសារបែបនេះហើយ មហាជនមានក្ដីរំភើបខ្លាំង និង ចូលរួមត្រេកអរជំនួស អ្នកនាង ខាត់ សុឃីម ដែលបានសាងគ្រួសារជាមួយនឹងមនុស្សជាទីស្រឡាញ់ ព្រមទាំងជាបុរសដែលមានទំនួលខុសត្រូវបែបនេះ ៕

ចែករំលែកព័តមាននេះ