អ៊ី​ស្រា​អែ​ល​​បញ្ជូន​និស្សិត​កម្ពុជា​មក​​ព្រ​លាន​យន្តហោះ​​ភ្នំពេញ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ


រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន និង​កំពុង​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ដើម្បី​រៀបចំ​មាតុភូមិនិវត្តន៍​និស្សិត​កម្ពុជា​ចំនួន​១២៨​នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល ហើយ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​-១៩​នេះ ។

ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ភាគី​អ៊ី​ស្រា​អែ​ល​នឹង​បញ្ជូន​និស្សិត​កម្ពុជា មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ចន្លោះ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា តាម​ជើង​យន្តហោះ​ពិសេស ដែល​ហោះ​ត្រង់​ពី​ប្រទេស​អ៊ី​ស្រា​អែ​លម​ក​កាន់​កម្ពុជា ។

ពេល​មក​ដល់​កម្ពុជា ជើង​យន្តហោះ​ពិសេស​នោះ​នឹង​ដឹក​បញ្ជូន​និស្សិត​កម្ពុជា​ដែល​បាន​ទទួល​អា​រូបករណ៍​ចំនួន​២៥០​នាក់​ផ្សេង​ទៀត​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​វិញ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ