លោកស្រី ឱ វណ្ណឌីន ៖ ក្រសួងអនុញ្ញាតឲ្យគ្លីនិក លី ស្រីវីណា បើកដំណើរការវិញ
រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ក្រសួងអនុញ្ញាតមន្ទីរសម្រាកព្យាបាលឯកជន លី…
រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ក្រសួងអនុញ្ញាតមន្ទីរសម្រាកព្យាបាលឯកជន លី…
រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ក្រសួងអនុញ្ញាតមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណាបើកដំណើរការវិញ ពិតប្រាកដមែន ។
ឆ្លើយតបនឹងសំណួរថា ហេតុអ្វីក្រសួងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះ លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “ ដោយសារបានគោរពតាមការកំណត់បម្រើតែសេវាបថម និងមានកិច្ចសន្យាត្រឹមត្រូវ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានត្រួតពិនិត្យនិងឯកភាពដែរ” ។
សូមជម្រាបថា នារសៀលថ្ងៃទី១៩ វិច្ឆិកា ២០២០នេះ មន្ទីរសម្រាកព្យាបាល លី ស្រីវីណា បានប្រកាសថា «គ្លីនិក លី ស្រីវីណា នឹងចាប់ផ្តើម បើកទទួលអ្នកជំងឺឡើងវិញ ចាប់ពីម៉ោង៣រសៀល ថ្ងៃស្អែក ទី២០ វិច្ឆិកា ២០២០ នេះតទៅ…» ។
គួររម្លឹកឡើងវិញថា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសំរាកព្យាបាលឯកជនដែលមានឈ្មោះថា លី ស្រីវីណា កាលពីថ្ងៃទី០៦ វិច្ឆិកា ២០២០ ដែលមានទីតាំងនៅផ្ទះលេខ ៣៣៩ A សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាល លី ស្រីវីណា ដោយមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ ៕
ចែករំលែកព័តមាននេះ