ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រុស​មាន​ដោះ​ធំ​ដូច​មនុស្ស​ស្រី​មក​ពី​ហេតុអ្វី​?

3 ឆ្នាំ មុន

ក្មេង​ប្រុស​ជំទង់​ដែល​មាន​ដោះ​ធំ​គឺ​បង្ក​ឡើង​ដោយ​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​នៅ​ពេល​ពេញវ័យ​។​ជា​ធម្មតា​វា​បាត់​វិញ​ក្នុង​រយៈពេល ៦ ខែ​ទៅ​២ ឆ្នាំ​បន្ទាប់​ពី​ពេញវ័យ​ ។ ​ចំពោះ​បុរស​ពេញវ័យ​វិញ​ការ​ឡើង​ដោះ​ដូច​មនុស្ស​ស្រី​ភាគច្រើន​បង្ក​ឡើង​ដោយ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា​ជំងឺមហារីក​ថ្លើម ជំងឺមហារីក​សួត​ជំងឺថ្លើម​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំង​ឬ​ដោយសារ​មាន​បញ្ហា​អ័រម៉ូន​ដូច​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ឬ​ជំងឺមហារីក​ពងស្វាស​។​ ជាតិ​អាល់កុល​កញ្ឆា​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ី​ន​ក៏​អាច​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ឡើង​ដោះ​ដូច​មនុស្ស​ស្រី​ដែរ​។​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ឡើង​ដោះ​ធំ​ដែរ​ដូច​ជា​៖១-ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត២-ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ដំបៅ៣-ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ប្រកាច់៤-ថ្នាំ​បេះដូង​មួយ​ចំនួន៥-ការ​ព្យាបាល​ដោយ​គីមី​នៅ​ក្នុង​ជំងឺមហារីក៦-ថ្នាំ​វិកលចរិត​មួយ​ចំនួន​៕ ប្រភព៖ health.com

ក្មេង​ប្រុស​ជំទង់​ដែល​មាន​ដោះ​ធំ​គឺ​បង្ក​ឡើង​ដោយ​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​នៅ​ពេល​ពេញវ័យ​។​ជា​ធម្មតា​វា​បាត់​វិញ​ក្នុង​រយៈពេល ៦ ខែ​ទៅ​២ ឆ្នាំ​បន្ទាប់​ពី​ពេញវ័យ​ ។

​ចំពោះ​បុរស​ពេញវ័យ​វិញ​ការ​ឡើង​ដោះ​ដូច​មនុស្ស​ស្រី​ភាគច្រើន​បង្ក​ឡើង​ដោយ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា​ជំងឺមហារីក​ថ្លើម ជំងឺមហារីក​សួត​ជំងឺថ្លើម​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំង​ឬ​ដោយសារ​មាន​បញ្ហា​អ័រម៉ូន​ដូច​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ឬ​ជំងឺមហារីក​ពងស្វាស​។​

ជាតិ​អាល់កុល​កញ្ឆា​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ី​ន​ក៏​អាច​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ឡើង​ដោះ​ដូច​មនុស្ស​ស្រី​ដែរ​។​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ឡើង​ដោះ​ធំ​ដែរ​ដូច​ជា​៖
១-ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត
២-ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ដំបៅ
៣-ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ប្រកាច់
៤-ថ្នាំ​បេះដូង​មួយ​ចំនួន
៥-ការ​ព្យាបាល​ដោយ​គីមី​នៅ​ក្នុង​ជំងឺមហារីក
៦-ថ្នាំ​វិកលចរិត​មួយ​ចំនួន​៕ ប្រភព៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ