ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ស្រូវពូជ​សម្ដេច​តេ​ជោ​ចែក​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹកជំនន់​121​គ្រួសារ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ទៅ​ចែក​ស្រូវពូជ​សម្តេច​តេ​ជោ ជូន​ដល់​ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​១២១​គ្រួសារ…

ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ទៅ​ចែក​ស្រូវពូជ​សម្តេច​តេ​ជោ ជូន​ដល់​ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​១២១​គ្រួសារ នៅ​ភូមិ​សែន​ត ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ពូជស្រូវ​ស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​មិន​ប្រកាន់​រដូវ​ចំនួន​១០០​គីឡូក្រាម ដើម្បី​ធ្វើស្រែ​ប្រដេញ​ទឹក និង​ប្រាក់​២​ម៉ឺន​រៀល ។

ក្នុង​ឱកាស​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​អភិបាលរង​ខេត្ត ឯកឧត្តម​ទី
ប្រឹក្សា​​ក្រសួងកសិកម្ម លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​អភិបាលស្រុក​ច​ន្ទ្រា និង​មន្ត្រី​អាជ្ញា
ធរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ ឯកឧត្តម​អភិ​បាល​ខេត្ត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​តែង
តែ​យកចិត្តទុកដាក់​គ្រប់ពេលវេលា​ចំពោះ​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ។ ក្នុង​នាម
រដ្ឋបាល​ខេត្ត ឯកឧត្តម​សូម​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់ ខូចខាត​ផលដំណាំ សត្វ​ពាហនៈ​របស់​បងប្អូន​ប្រជា​កសិករ ដែល​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក ជា​ពិសេស​នៅ​ភូមិ​សែន​ត ភូមិ​តែង​ម៉ៅ ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា និង​ភូមិ​ទួល​ស្តី ឃុំ​ទួល​ស្តី ស្រុក​ច​ន្ទ្រា ។

ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ដែល​សម្តេច​ទាំង​ទ្វេ​តែង​គិតគូរ​អំពី​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ផ្តល់​ស្រូវ​ពូជ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច តាម​រយ​:​ក្រ​សួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​ច​ន្ទ្រា​នៅ​ថ្ងៃនេះ ។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​និង​ជំរុញ​ដល់​ប្រជា​កសិករ​ដែល​ទទួល​បាន​ស្រូវពូជ​នៅ​ថ្ងៃនេះ ត្រូវ​យក​ទៅ​ប្រេ​ី​ប្រាស់​បង្កបង្កើន​ផល​ឲ្យ​ចំ​ទិស​ដៅ ដើ​ម្បី​ជា​ទុន​ក្នុង​របរ​កសិកម្ម​តទៅ​មុខ​ទៀត និង​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ផ្តល់​បច្ចេកទេស​ក​សិ
កម្ម​ដល់​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​កសិករ​ផលិត​បាន​ពូជស្រូវ សម្រាប់​បង្កបង្កើន​ផល​បន្ត​ទៀត និង​ផលិត​អង្ករ​ដែល​មាន​គុណភាព​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​អាច​លក់​នៅ​លើ​ទីផ្សារ​បាន​តម្លៃ​ខ្ពស់ ។

ទន្ទឹម​នេះ ត្រូវ​ការពារ​ជា​និច្ច​នូវ​បញ្ហា​ជំងឺ​កូ​វី​ដ-១៩ ដោយ​ស្តាប់​និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​រួម​គ្នា​គោរព​ច្បាប់​ច​រា​ចរណ៍​ផ្លូវគោក​ឲ្យ​បាន ត្រូវ​ពាក់មួក​សុវត្ថិភាព​ជាប់​ជា​និច្ច​រាល់ពេល​ធ្វើ​ដំណើរ ។ យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ ចែក
ចាយ​គ្រឿងញៀន កុំ​ឲ្យ​ចូល​មក​ចែកចាយ​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង ។

ឯកឧត្តម​បន្ត​ថា កន្លង​មក​ប្រទេស​យើង ក្រុម​ជួញដូរ​គ្រឿងញៀន​ធ្វើ​ជា​កន្លែង​ឆ្លងកាត់ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​គឺជា​កន្លែង​ឆ្លងកាត់ ចែកចាយ សេព ហើយ​មាន​ផលិត​ទៀត ។ ដូច្នេះ យើង​ត្រូវ​រួម​គ្នា​បង្ក្រាប​ផ្តាច់​ឫសគល់ ដោយ​មានការ​ចូលរួម​ពី​ឪពុក​ម្តាយ ត្រូវ​អប់រំ​ណែនាំ​កូនចៅ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

បើ​សង្ស័យ​ថា​កូន​សេព​គ្រឿងញៀន កុំ​លាក់ ត្រូវ​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍ ដើម្បី​ពិនិត្យ​ទឹក​ម៉ូ​ត្រ បើ​មាន​សារធាតុ​ញៀន យើង​នាំ​គាត់​ទៅ​មណ្ឌល​សុខភាព​ដើម្បី​បន្សាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ