ត្រៀម ! ហាងល្បីៗជាង ២០០ នឹងលក់បញ្ចុះតម្លៃរហូតដល់ ៥០% អបអរថ្ងៃ Black Friday នៅផ្សារទំនើប អុីអន ម៉ល ទាំងពីរសាខា


រាជធានីភ្នំពេញ ៖ ទីបំផុត ថ្ងៃដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ គឺកម្មវិធី Black Friday ។ ចាប់ពីថ្ងៃទី ២៧ រហូតដល់ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ផ្សារទំនើប អុីអន ម៉ល ទាំងពីរសាខា នឹងបើកការលក់បញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ៥០% ពីហាងទំនិញល្បីៗជាង ២៣០ ហាង មានដូចជា ៖ Adidas, Adidas Original, Puma, Ecco, Timberland, Mango, Levi’s, Armani Exchange, Asics, Superdry, G2000 និងហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក រួមនិងហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនទៀត ។

This image has an empty alt attribute; its file name is 67c636a2a91f1be03c8bea97656cf36f-1024x1024.jpg

អ្វីដែលកាន់តែពិសេសជាងរាល់ឆ្នាំ សម្រាប់ឆ្នាំ ២០២០ នេះ ផ្សារទំនើប អុីអន ម៉ល នឹងរៀបចំនូវកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក គឺការទិញទំនិញដេញថ្លៃ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% ទៅលើឧបករណ៍អេឡិចត្រូនិក សម្ភារផ្ទះបាយ ឧបករណ៍បំពងសម្លេង ទូរស័ព្ទដៃ គ្រឿងបរិក្ខាទូរស័ព្ទ នាឡិកាដៃម៉ាកល្បីៗ និងរថយន្តសេរីទំនើបៗផងដែរ ។

This image has an empty alt attribute; its file name is c1901c4347cf4db17730166b88549cfd-724x1024.jpg

លើសពីនោះទៅទៀត លោកអ្នកនឹងមានឱកាសទទួលបានដបទឹកដ៏ស្រស់ស្អាតចំនួន ១ ភ្លាមៗ ដោយគ្រាន់តែធ្វើការជាវទំនិញដោយការរួមវិក័យបត្របញ្ចូលគ្នាចាប់ពី ៤០ដុល្លាឡើងទៅ មិនរួមបញ្ចូលវិក័យបត្រពីផ្សារលក់ទំនិញទូទៅ (ផ្តល់ជូនសម្រាប់តែថ្ងៃទី ២៧ វិច្ឆិកា ២០២០ មួយថ្ងៃ និងអតិថិជនម្នាក់ប្តូរបានតែដបទឹកមួយប៉ុណ្ណោះ) ។

This image has an empty alt attribute; its file name is 4501d6257fde547f02dcee084bc7dc75-723x1024.jpg

នៅថ្ងៃ Black Friday ខាងមុខនេះដែរ ផ្សារទំនើប អុីអន ម៉ល បានត្រៀមដើម្បីផ្តល់ជូនលោកអ្នកនូវកម្មវិធីសប្បាយៗជាច្រើន ដូចជាការលក់បញ្ចុះតម្លៃដ៏អស្ចារ្យពីម៉ាកសញ្ញាល្បីៗ ការទិញទំនិញដេញថ្លៃក្នុងតម្លៃពិសេស ការប្រគំតន្រ្តីដោយតារាល្បីៗ ការបង្ហាញផលិតផលថ្មីៗ ការសម្តែងក្បាច់រាំ និងការលេងហ្គេមដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀត ផង ។

This image has an empty alt attribute; its file name is c578d13a3bd9f089ca0c9849e609fe44-723x1024.jpg

លោកអ្នកនឹងទទួលបាននូវមុខទំនិញដែលមានគុណភាពខ្ពស់ សុទ្ធសឹងតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក ដែលមានច្រើនប្រភេទ និងច្រើនជម្រើសជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំរបស់កម្មវិធី Black Friday ។ ដូច្នេះកុំឲ្យរំលងកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះឲ្យសោះ ព្រោះពេលវេលាបញ្ចុះតម្លៃមានកំណត់ ។

This image has an empty alt attribute; its file name is 785cc33a900e954c420cb6aeb5500222-723x1024.jpg

«សូមចូលរួមការពារសុវត្ថិភាពដោយពាក់ម៉ាស លាងដៃជាមួយអាល់កុល ជែល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា» ៕ ដោយសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ