ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​2​នាក់​ដោះ​អាវ​បង្ហាញ​សុដន់​និង​ថើប​គ្នា​នៅ​ប៉ម​បុរាណ​ត្រូវ​សមត្ថកិច្ច​ម៉ា​រ៉ុ​ក​ចាប់​បញ្ជូន​ចេញ​និង​ហាម​ចូល​ប្រទេស

8 ឆ្នាំ មុន

AP ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​នេះ​សមត្ថកិច្ច​ម៉ា​រុក​បាន​ចាប់ខ្លួន និង​និរទេស​នារី​ជាតិ​បារាំង​២​នាក់​ដែល​ដោះ​អាវ​បង្ហាញ​ដើមទ្រូង​នៅ​កណ្តាល​ទីតាំង​ប៉ម​បុរាណ​ដើម្បី​ប្រឆាំង​នឹង​ការ​ជាន់ឈ្លី

AP ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​នេះ​សមត្ថកិច្ច​ម៉ា​រុក​បាន​ចាប់ខ្លួន និង​និរទេស​នារី​ជាតិ​បារាំង​២​នាក់​ដែល​ដោះ​អាវ​បង្ហាញ​ដើមទ្រូង​នៅ​កណ្តាល​ទីតាំង​ប៉ម​បុរាណ​ដើម្បី​ប្រឆាំង​នឹង​ការ​ជាន់ឈ្លី​លើ​ក្រុម​ស្រឡាញ់​ភេទ​ដូច​គ្នា ។ សមត្ថកិច្ច​បញ្ជាក់​ថា នោះ​ជា​អំពើ​មួយ​ធ្វើ​ឱ្យ​អាប់អោន​ដល់​សង្គម ។

ក្រសួងមហាផ្ទៃ​ម៉ា​រុក បញ្ជាក់​ថា នារី​ទាំង​២​នាក់​នោះ​ត្រូវ​បញ្ជូន​ចេញ និង​ហាម​ចូល​ប្រទេស​ដោយសារ​តែ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​បង្ក​ការ​អាប់អោន​ដល់​ប្រទេស​ម៉ារ៉ុ​ក ។ អាជ្ញាធរ​ក្រុង​បញ្ជាក់​ថា «​បុគ្គល​ដែល​ពាក់ព័ន្ធ​ត្រូវ​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​រ៉ា​បាត់ ពោះ​ថតរូប​អាសអាភាស​នៅ​បរិវេណ​ទីតាំង​បុរាណ​ទួ​រហាស់​សាន ។ នារី​ទាំង​២​នាក់​នោះ​ជា​សមាជិក​របស់​ក្រុម​សកម្មជន​ស្រលាញ់​ភេទ​ដូច​គ្នា ។ ពួក​នាង​បាន​បង្ហាញខ្លួន​នៅ​ទីលាន Tour Hussan ជាទី​តាំង​ប៉ម​បុរាណ​ដែល​សាងសង់​បាន​តែ​ពាក់កណ្តាល​តាំងពី​សតវត្ស​ទី​១២​មក និង​ជា​ផ្នូរ​របស់​ព្រះមហាក្សត្រ​ម៉ូ​ហា​ម៉េ​ដ​ទី​៥ ។ ក្រោយមក​ពួក​នាង​ដោះ​អាវ​បង្ហាញ​សុដន់​នៅ​ចំពោះ​មុខ​មហាជន និង​ថើប​គ្នា​ដោយនៅ​បរិវេណ​ដងខ្លួន​មាន​សរសេរ​ពាក្យ​ថា «In gay we trust» ។

នៅ​ពេល​នារី​ទាំង​២​នាក់​ថើប​គ្នា និង​ដោះ​អាវ​សន្តិសុខ​មិន​ស្ថិត​នៅ​ទីនោះ​ទេ ៕