មុខមាត់កូនស្រីឌី សូនីតា ស្រស់ស្អាតខ្លាំងដូចកូនកាត់បរទេស
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រនិងមហាជនបានដឹងរួចមកហើយថា នាពេលកន្លងមកនេះ តារាសម្ដែង ឌី សូនីតា និងលោក ចន អេឡិច ហ្សូរ៉ា…
រាជធានីភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រនិងមហាជនបានដឹងរួចមកហើយថា នាពេលកន្លងមកនេះ តារាសម្ដែង ឌី សូនីតា និងលោក ចន អេឡិច ហ្សូរ៉ា…
រាជធានីភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រនិងមហាជនបានដឹងរួចមកហើយថា នាពេលកន្លងមកនេះ តារាសម្ដែង ឌី សូនីតា និងលោក ចន អេឡិច ហ្សូរ៉ា តែងតែបង្ហាញពីទំនាក់ទំនងស្និតរមួតក្នុងនាមជាដៃគូរួមការងារជាមួយគ្នានៅក្នុងសិល្បៈ ព្រមទាំងមានកាយវិការសាមសមឥតខ្ចោះក្នុងវីដេអូខ្លីៗដែលអ្នកទាំងពីរសម្តែង ។
តែនរណានឹកស្មានដល់នោះថា អេឡិច ហ្សូរ៉ា ពីដៃគូសម្តែងក្លាយជាឪពុកកូនស្រីរបស់ ឌី សូនីតា ហើយអ្វីដែលកាន់តែចាប់ចិត្តមហាជននោះ គឺកូនដំបូងរបស់អ្នកទាំងពីរមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ព្រោះមានពណ៌សំបុរស ច្រមុះស្រូច ប្រៀបដូចជាកូនកាត់អឺរ៉ុបអុីចឹង ។
សូមរម្លឹកថា កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២០កន្លងទៅនេះ តារាសម្តែងស្រី ឌី សូនីតា បានបង្ហាញសាធារណជនឲ្យបានដឹងថានាងពរផ្ទៃ និងបានសម្រាលបានកូនដំបូងរបស់នាងយ៉ាងស្រសស្អាតផងដែរ ។
ព្រមជាមួយគ្នានោះអ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍បំផុត គឺនាងបានអះអាងថា នោះគឺជាតំណក់ឈាមរួមគ្នាជាមួយដៃគូសម្តែង លោក អាឡិច ហ្សូរ៉ា តែម្តង ខណៈដែលពួកគេកន្លងមកមិនធ្លាប់បានប្រកាសថាបានសាងស្នេហាពិតក្រៅឆាកនោះឡើយ ។ យ៉ាងណាមិញ ស្រីស្រស់ ឌី សូនីតា ក៏បានថ្លែងសារសុំទោសទៅកាន់អ្នកគាំទ្ររឿងមានផ្ទៃពោះនិងសម្រាលកូនដោយមិនបានរៀបការត្រឹមត្រូវ ដោយសារតែនាងធ្លាប់ឡើងថា នាងមានហេតុផលថានាងមានរឿងរ៉ាវផ្ទាល់ខ្លួនដែលទស្សនិកជនមិនអាចដឹង ។
ក៏ប៉ុនតែអ្វីដែលមហាជនចាប់អារម្មណ៍បំផុតនោះ គឺអ្នកទាំងពីរគឺសាកសមជាដៃគូសម្តែងឥតខ្ចោះ ចំណែកដៃគូស្នេហាក្រៅឆាកវិញ គឺរឹតតែស្វីតៗ ជាពិសេសគឺមុខមាត់កូនរបស់អ្នកទាំងពីរគឺពិតជាខ្យូតដូចជាកូនកាត់បរទេសអុីចឹង ព្រោះតែលោក ដែលជាឪពុកក៏មានទម្រង់មុខបរទេសផងដែរ ។
យ៉ាងណាមិញ កន្លងមកបើទោះបីជាកន្លងមកមិនមានការរៀបអាពាហ៍ពិពាហ៍ក៏ពិត មែនតែលោក អេឡិចហ្សូរ៉ា តែងតែបានបង្ហាញចេតនាបញ្ជាក់ថា លោកគឺជាឪពុករបស់កូនក្នុងផ្ទៃផងដែរ ជាមួយនឹងការលើកឡើងនាពេលកន្លងមកនេះថា «សូមអរគុណនូវពាក្យជូនពរ និង ពិតជាសូមអធ្យាស្រ័យដល់ពុកម៉ែបងប្អូនផង ហើយក៏សូមអរគុណទុកជាមុននូវការយោគយល់ដល់យើងខ្ញុំ យើងខ្ញុំពិតជាស្រឡាញ់បងប្អូនណាស់នូវអ្វីគ្រប់យ៉ាងដែលបានលើកទឹកចិត្តដល់យើងខ្ញុំ» ។
ទោះជាយ៉ាងណាក៏ មហាជន នៅតែមានមន្ទិលសង្ស័យទៅលើទាំង២ ហេតុអ្វីមិនសម្រេចចិត្តរៀបការជាមួយគ្នា បែរជាមានកូនមុនរៀបការទៅវិញ ប៉ុន្តែនៅត្រង់ចំណុចនេះ តារាស្រីរូបនេះក៏បានធ្លាប់រៀបរាប់ថា មូលហេតុពីព្រោះតែនាង មានជំងឺដំណរពូជមួយ ដែលពិបាកនឹងមានកូន ទើបនាងសម្រេចចិត្តបង្ហាញនៅពេលដែលកូនក្នុងផ្ទៃមានសុខភាពល្អ តែទោះបីជាមានហេតុផលបែបនេះ ឌី សូនីតា និងលោក ចន អេឡិច ហ្សូរ៉ា នៅតែ ទទួលយករាល់ពាក្យខំមិន ជូនពរ និង រិះគន់ពីមហាជនជានិច្ច ។
ក្រោយពីអ្នកទាំងពីរលួចបង្កាត់ភ្លើងស្នេហ៍ក្រៅឆាករហូតទទួលបានចំណងដៃកូនស្រីសែនស្រស់ស្អាតរួចមក គេសង្កេតឃើញថាអ្នកទាំងពីរទទួលបានពរច្រើនពីប្រិយមិត្តអ្នកគាំទ្រ ច្រើនជាងការរិះគន់។ ក្នុងនោះប្រិយមិត្តអ្នកគាំទ្រតារាទាំងពីរតែងតែជូនពរឲ្យតារាក្នុងដួងចិត្តរបស់ពួកគេស្រលាញ់គ្នារហូតចាស់កោងខ្នងរៀងៗខ្លួន ។
យ៉ាងណាមិញ តោះក្រឡេកមកមើលមុខកាត់កូនស្រីដំបូងរបស់អ្នកទាំងពីរថាស្រស់ស្អាតនិងគួរឲ្យខ្នាញ់យ៉ាងណាខ្លះ៕
ចែករំលែកព័តមាននេះ