មូលហេតុនេះសោះបានជាភរិយា លោកកែវ វាសនា សម្រេចយកកូនទី៣មួយទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នេះមានរយៈពេល៤ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រុស លោក កែវ វាសនា បានសម្រេចចិត្តរៀបការ សាងគ្រួសារជាមួយនឹងភរិយាអ្នកខេត្តបន្ទាយមានជ័យ…
រាជធានីភ្នំពេញ ៖ នេះមានរយៈពេល៤ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រុស លោក កែវ វាសនា បានសម្រេចចិត្តរៀបការ សាងគ្រួសារជាមួយនឹងភរិយាអ្នកខេត្តបន្ទាយមានជ័យ…
រាជធានីភ្នំពេញ ៖ នេះមានរយៈពេល៤ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រុស លោក កែវ វាសនា បានសម្រេចចិត្តរៀបការ សាងគ្រួសារជាមួយនឹងភរិយាអ្នកខេត្តបន្ទាយមានជ័យ គឺ អ្នកនាង លឹម សុគន្ធារី រហូតទទួលបានចំណងគ្រួសារកូន២នាក់ កូនប្រុសម្នាក់ និង ស្រីម្នាក់ផងដែរនាពេលបច្ចុប្បន្ននេះ ។
ដោយឡែក កាលពីពេលថ្មីៗនេះ ស្រាប់តែភរិយារបស់លោក កែវ វាសនា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេស ប៊ុក ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដោយអ្នកនាង បង្ហើបថា ចង់រៀបការម្តងទៀត តែចាំយកកូនទី៣ សិន ដោយសារនោះហាក់ចង់បង្ហើបថា នាងចង់មានកូនទី ៣ហើយ ។
នៅក្នុងអ្នកនាង លឹម សុគន្ធារី បានបង្ហោះសារថា «ចាំមានកូនមួយទៀត យើងនឹងរៀបការម្តងទៀត ហើយឱ្យកូនទាំង៣ យើងធ្វើកូនកន្ធាយ តែពេលនេះទើបមានកូន២ ទេ»។
យ៉ាងណាមិញ រីឯចំពោះមូលហេតុដែលអ្នកនាង និងតារាចម្រៀងលោក កែវ វាសនា ចង់បានទី៣ មួយទៀត ពីព្រោះតែអ្នកនាងបានលើកឡើងទាន់ខ្លួននៅក្មេង ឆាប់យកកូនអោយហើយ ដើម្បីមានភាពងាយស្រួល និងធ្វើការងាររកស៊ីនៅថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ