សូម​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​១៨-២៤ វិច្ឆិកា​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សូម​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​១៨-២៤ វិច្ឆិកា​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួល​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) និង​ខ្យល់មូសុង​ឦសាន​ខ្សោយ…

រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួល​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) និង​ខ្យល់មូសុង​ឦសាន​ខ្សោយ ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​ឆ្នាំ​២០២០​ថា ចាប់ពី​ថ្ងៃ​ទី​១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួល​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​ដោយ​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ៖ សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២ -២៤ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C ។

រូបតំណាង

នៅ​ថ្ងៃ​១៨-២២ ខែវិច្ឆិកា ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​រាជធានី​ខេត្ត នៅ​ភាគ​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣ °C សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ °C ចំពោះ​ស្ថានភាព​ភ្លៀង​ស្ទើរតែ​គ្មាន​ទាំងស្រុង ។

បើ​មាន​ក្នុង​កម្រិត​តិចតួច​តែ​ប៉ុណ្ណោះ ។ ដោយឡែក​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C សីតុណ្ហភាព​អតិបរមា​មាន​ពី ២៨-៣០ °C ។ ក្រសួង​បាន​បន្ត​ថា​នៅ​ថ្ងៃ​ទី​១៩-២២ ខែវិច្ឆិកា នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ព្រមទាំង​រលក​សមុទ្រ អាច​មាន​កម្ពស់ ០,៥ – ១​ម៉ែត្រ ៕

រូបតំណាង