រាជធានីភ្នំពេញ៖ តារាសម្តែងប្រុសរូបរាងស្រស់ស្អាត សប្បុរស្រអែម និងមានរហ្សាសនាមថា «បុរសខ្មែអង្គរ» លោក អ៊ុន សិទ្ធា បានធ្វើអោយអ្នកគាំទ្ររបស់លោក មានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាប្រុសរូបនេះ បោះពាក្យសម្តីបែបនេះទៅកាន់បុគ្គលម្នាក់ ដែលមិនគោរពពាក្យសន្យាជាមួយលោក បណ្តាលឲ្យលោកត្រូវខាតបង់ជាច្រើន ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានបង្ហោះសារតារារយៈបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីអារម្មណ៍ខឹងសម្បារទៅកាន់បុគ្គលមិនគោរពពាក្យសន្យាហាក់មានបំណង ជាន់ឈ្លីចំពោះរូបលោក ព្រោះកន្លងមកលោកតែងតែគោរពនូវពាក្យសន្យារហូតលោក អ៊ុន សិទ្ធា ទម្លាក់ការងារចោលអស់ ពីព្រោះតែរង់ចាំពាក្យសន្យាមួយនេះ ។
តារាសម្តែងប្រុសលោក អ៊ុន សិទ្ធា បានលើកឡើងថា «ចុម ! ម៉េចអ៊ីចឹង សន្យានឹងខ្ញុំហើយ ម៉េចមកធ្វើចរិតដូចអាសន្នរោគអ៊ីចឹង ខ្ញុំទម្លាក់ការងារខ្ញុំក៏ព្រោះតែរង់ចាំពាក្យសន្យារបស់អ្នក ហេតុអី បើមិនផ្តល់កិត្តិយសឲ្យខ្ញុំក៏គួរគោរពខ្លួនឯងដែរ ។ ខ្ញុំក៏ត្រូវគេថាខ្ញុំជាមនុស្សមិនគោរពសន្យាដែរ ព្រោះខ្ញុំត្រូវរង់ចាំការសន្យារបស់អ្នក ។ ដូចជាច្រើនដងពេកហើយ! ស្លូតពេកមិនមែនគេគោរពស្រឡាញ់ទេ ស្លូតពេកគេចង់ជាន់ទៅវិញទេ»។
យ៉ាងណាមិញ បន្ទាប់ពីសារមួយនេះរួចមក បានធ្វើអោយមហាជន និងអ្នកគាំទ្ររបស់លោកលើកឡើងថា នេះជាលើកទី១ ហើយតារាប្រុសរូបនេះ មានបញ្ហានៅក្នុងការងារសិល្បៈ ពីព្រោះកន្លងមកនេះ មិនដែលឃើញលោក អ៊ុន សិទ្ធា មានរឿងអាស្រូវអ្វីកើតឡើងនោះឡើយ ចាប់តាំងពីចូលសិល្បៈកន្លងមក ៕
ចែករំលែកព័តមាននេះ