រាជធានីភ្នំពេញ៖ បើទោះបីជាចំណងស្នេហារបស់ពិធីករនិងពិធីការិនីដ៏ល្បីឈ្មោះអ្នកនាងគង់ សុជាតិ និង លោក ជា វិបុល កន្លងទៅហាក់មានភាពល្អក់កករតិចតួច តែមួយរយៈពេលក្រោយមកនេះអ្នកទាំងពីរបែរជាកាន់តែផ្អែមល្អែម ស្អិតរមួតលើសដើម ដូចពាក្យចាស់ពោលថា «វ័យកាន់តែជ្រេរ ស្នេហាកាន់តែយល់ចិត្ត» ។
ខណៈដែលជីវិតឯកជនរបស់អ្នកទាំងពីរកំពុងតែផ្អែមស្អិតដូចស្នេហាយុវវ័យនោះ ស្រាប់តែលឺដំណឹងថ្មីមួយមកថា អ្នកនាង គង់ កំពុងរៀបចំគម្រោងមួយដើម្បីបំពេញបំណងស្វាមីស្រស់សង្ហាលោក ជា វិបុល ។

ជាក់ស្តែង អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាមួយនឹងកូនស្រីរបស់តារាចម្រៀងអ្នកនាង សួស វីសា ព្រមទាំងពោលពាក្យយ៉ាងច្បាស់ៗធ្វើអោយមហាជន រំភើបជំនួសថា លោក ជា វិបុល កំពុងលួងលោមអ្នកនាងចង់រកប្អូនឱ្យកូនស្រី ដូរីម្នាក់ ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា «គិតម៉េចឡូវប៉ាៗ ដូរី ចង់ឱ្យម៉ាក់ជាតិពពោះយកប្អូនស្រី ដូរី មួយទៀត»។


យ៉ាងណាមិញ បន្ទាប់់ពីឃើញសារមួយនេះ រួចមក ក៏មានមហាជន និងអ្នកគាំទ្រជាច្រើន បានជូនពរអោយជីវិតគូប្តីប្រពន្ធរបស់ គង់ សុជាតិ និង ជា វិបុល សម្រេចបំណងបង្កើតសមាជិកថ្មីឆាប់ៗនេះ ។ ប៉ុន្តែបើទោះបីជាយ៉ាងណា ក៏មិនទាន់ដឹងថាអ្នកនាង គង់ សុជាតិ នឹងយកកូនបន្ថែមទៀត ដើម្បីបំពេញបំណងស្វាមី ឬ បែបណា ពីព្រោះសព្វថ្ងៃអ្នកនាងគង់ សុជាតិ ក៏មានវ័យក្រាស់ក្រែលផងដែរ ។


គួរបញ្ជាក់ផងដែរថា ជីវិតប្តីប្រពន្ធរបស់អ្នកនាង គង់ សុជាតិ និង លោកជា វិបុល មានរយៈពេល ៧ឆ្នាំហើយ ដែលអ្នកទាំង២ ទើបតែធ្វើពិធីខួបអាពាហ៍ពិពាហ៍កាលពីពេលថ្មីៗនេះ ជាមួយនឹងការសរសរសារផ្ញើជូនគ្នាយ៉ាងផ្អែមល្ហែម និងមានអត្តន័យ រហូតធ្វើអោយអ្នកគាំទ្រមួយចំនួនលួចច្រណែន ៕


ចែករំលែកព័តមាននេះ