រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកានេះ យ៉ាងហោចណាស់មានមនុស្សជាង ២៥៥៣ នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានធ្វើតេស្តរកកូវីដ ១៩ ជាបន្តបន្ទាប់ និងមានក្តីកង្វល់មួយចំនួនពីប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃហានិភ័យដែលអាចឆ្លងដល់សហគមន៍ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់និងត្រឹមត្រូវបំផុតនៅផ្ទះ ឬទីកន្លែងដែលក្រសួងឬមនី្ទរសុខាភិបាលបានរៀបចំ ។ ជាមួយគ្នានោះផងដែរ គេសងេ្កតឃើញថាតារាជាច្រើនដួង រាប់ចាប់តាំងពីពិធីករ-ពិធីការិនីជួរមុខនៅកម្ពុជា តារាចម្រៀង និងតារាសំដែង បានចូលរួមបំផុសចលនានៃការចូលរួមរបស់មហាជនក្នុងការទប់ស្កាត់និងការការពារខ្លួនពីការឆ្លង ឬចម្លងជំងឺនេះទៅអ្នកដទៃដោយយថាហេតុណាមួយនោះ ។
បើក្រឡេកទៅមើលសារអំពាវនាវរបស់តារាប្រុសស្រីល្បីឈ្មោះជាច្រើនដួងនោះ គឺពួកគាត់បានបង្ហាញទាំងរូបភាពរបស់ខ្លួនពាក់ម៉ាស់មុខការពារ និងសារជាអក្សរផ្សេងៗក្នុងន័យអប់រំខ្លី និងរំលឹកឲ្យប្រជាជនកម្ពុជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

សារជាច្រើនរបស់អ្នកសិល្បៈបង្ហោះតាមបណ្តាញសង្គមរៀងៗខ្លួនរបស់ពួកគេ អោយពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះ ជំងឺដ៏កាចសាហាវមួយនេះ រួមមានលោក ឆន សុវណ្ណារាជ បានផ្ញើសារអោយប្រជាជនមានសេចក្តីសិខ និងចៀសឆ្ងាយពីជំងឺថា « សូមអោយជួបតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច ឈ្នះអស់ជំងឺនឹងមារសត្រូវទាំងឡាយ»។




យ៉ាងណាមិញ មិនត្រឹមតែតារាប្រុសរូបនេះទេដែលបានផ្ញើរ ក៏ប៉ុន្តែក៏មានការចែកចាយ ជារូបភាពការពាក់ម៉ាស ជាច្រើនជម្រុញពលរដ្ឋឲ្យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅទីកន្លែងចាំបាច់នានា ក្នុងនោះមានដូចជាលោក ជា វិបុល ជាមួយភរិយាអ្នកនាងគង់ សុជាតិ, កញ្ញាទេព បូព្រឹក្ស, អ្នកនាង ពេជ្រ សោភា, លោក គីម សីហា និងភរិយារបស់លោក អ្នកនាង គង់ ចាន់ស្រីមុំ, កញ្ញា អេដា , លោក ខាត់ វ៉ៃហាំង, កញ្ញា សិន យូប៊ីន, កញ្ញា ហិន ចាន់នីរ័ត្ន និងកញ្ញា សុភ័ក្រកុសុម៉ា ជាដើម ៕




ចែករំលែកព័តមាននេះ