ចាប់ពី​ថ្ងៃ​ទី​៤ ដល់ ១០ ខែវិច្ឆិកា​នេះ​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​៤ ដល់ ១០ ខែវិច្ឆិកា​នេះ​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម

5 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម ។

Picture


ក្រសួង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន បាន​រំ​កិន​ចុះ និង​លាតសន្ធឹង​ភាគ​ខាងជើង​ប្រទេស​ចិន និង​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ។​ចំណែក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បួ​ង ព្យុះ​ទី​១៩​ឈ្មោះ ហ្គោ​នី​បាន​នឹង​កំពុង​តែ​ធ្វើ​ដំណើរ ឆ្ពោះ​មក​ទិស​ខាងលិច ។ តាម​ការ​ព្យាករណ៍​ព្យុះ​នេះ​នឹង​ថប​ថយ​អស់​នៅ​ពេល​ចូល​មក​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​៥-៦ ខែវិច្ឆិកា ។ ព្យុះ​នេះ​ពុំ​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ទេ ។

Picture

ក្រសួងបានបន្តថា នៅ​រយៈពេល​នេះ​នៅ​កម្ពុជា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម ខណៈ​សីតុណ្ហភាព​អប្បបរមា ពី​២០-២៤​អង្សា​សេ និង​សី​ណ្ហ​ភាព​អតិបរមា​ពី​២៧-៣០​អង្សា​សេ​ផង​ដែរ ៕

Picture
Picture