ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជ​ធានី​ដាក់​លូ​ជ្រុង​បេតុង​ឆ្លង​កាត់​ទទឹង​ផ្លូវ​សម្រេច​បាន​៥០%ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញបាន​និង​កំពុង​ជីក​ដាក់​លូ​ជ្រុង​បេតុង​ទំហំ២​គុណ​២ម៉ែត្រ​ ប្រវែង១២ម៉ែត្រ​ ចំនួន​៤​ខ្សែ ឆ្លងកាត់​ទទឹង​ផ្លូវ​នៃ​គម្រោង​ជីក​ប្រឡាយ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញបាន​និង​កំពុង​ជីក​ដាក់​លូ​ជ្រុង​បេតុង​ទំហំ២​គុណ​២ម៉ែត្រ​ ប្រវែង១២ម៉ែត្រ​ ចំនួន​៤​ខ្សែ ឆ្លងកាត់​ទទឹង​ផ្លូវ​នៃ​គម្រោង​ជីក​ប្រឡាយ​ស្រប​ផ្លូវ​រថ​ភ្លើងចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​ប្រឡាយ​តា​ហោ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជាល​ទ្ឋ​ផល​គិត​ត្រឹម​ថ្ងៃ​ទី​១៩​​ ឧសភា​ ២០១៥​នេះ សម្រេច​ដាក់​ជ្រុង​បេតុង​រួច​ចំនួន​២​ខ្សែ លើ​៤​ខ្សែ​។

លូ​ជ្រុង​បេតុង​ចំនួន​២​ខ្សែ​រួម​មាន៖

-​ខ្សែ​ទី​១ កាត់​ផ្លូវ​ចូល​ភូមិ​ស្រែ ក្នុងសង្កាតកន្ទោក​, ​ខ្សែ​ទី​២ កាត់​ផ្លូវ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ​៕