ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សិល្បៈអំពាវនាវថែរក្សា​ប្រពៃណី​បណ្ដែតកន្ទោង​​​ក្នុង​ពិធីបុណ្យអុំ​ទូក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈ​​អ្នកលេង​ហ្វេ​ក​ប៊ុ​កមួយ​ចំនួន​បានបង្ហោះ​រូប​តុបតែង​មុខខ្មោច​នៅ​លើ​​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​អបអរ​ពិធីបុណ្យ Halloween ដែល​ជា​បុណ្យ​អឺរ៉ុប​សម្រាប់​ប្រជាជន​បរទេស​នោះ លោកស្រី នូ វាសនា ម្ចាស់​ហាង​កាត់ដេរ​មួយកន្លែង បាន​ដឹកនាំ​សិល្បករ​-សិល្ប​ការិនី​ចូលរួម​ស្លៀកសម្លៀកបំ​ពាក់​បុរាណ…

រាជធានីភ្នំពេញ ៖ ខណៈ​​អ្នកលេង​ហ្វេ​ក​ប៊ុ​កមួយ​ចំនួន​បានបង្ហោះ​រូប​តុបតែង​មុខខ្មោច​នៅ​លើ​​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​អបអរ​ពិធីបុណ្យ Halloween ដែល​ជា​បុណ្យ​អឺរ៉ុប​សម្រាប់​ប្រជាជន​បរទេស​នោះ លោកស្រី នូ វាសនា ម្ចាស់​ហាង​កាត់ដេរ​មួយកន្លែង បាន​ដឹកនាំ​សិល្បករ​-សិល្ប​ការិនី​ចូលរួម​ស្លៀកសម្លៀកបំ​ពាក់​បុរាណ និង​ធ្វើ​កន្ទោង​យក​មក​បណ្ដែត​នៅ​មុខ​ព្រះ​បរម​រាជ​​វាំង​។

​លោកស្រី​នូ វាសនា បាន​អះអាង​ថា កូន​ខ្មែរ​គួរតែ​មានការ​​សហការ​គ្នា​បំផុស​ឱ្យ​មាន​ពិធី​មួយ​នេះ ​ចៀសវាង​​ការ​បំផុស​ពី​វប្បធម៌​បរទេស ( Halloween ) ធ្វើ​ឱ្យ​លប់​បាត់​ប្រពៃណី​អកអំបុក​ សំពះ​ព្រះ​ខែ​ ដែល​រួម​មាន​ទាំង​ពិធី​បណ្ដែតប្រទីប ឬ​កន្ទោង​ដែល​ដូនតា​ខ្មែរ​បុរាណ​ប្រកាន់​​​ខ្ជាប់​តាំងពី​យូរលង់​ណាស់មកហើយ​​នោះ​។

លោកស្រី​​បាន​បន្ត​ថា​ មនុស្ស​តិច​ណាស់​ដែល​ចាប់អារម្មណ៍​នូវ​ពិធី​បណ្ដែតប្រទីប​នេះ​នៅ​ក្នុង​ថ្ងៃ​ទី​២នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក ដោយ​ការ​ស្លៀកសម្លៀកបំ​ពាក់​បុរាណ​ ហើយ​ជុំ​គ្នា​មក​ធ្វើ​ពិធី​បណ្ដែតកន្ទោង​សុំ​សេចក្ដីសុខ​បែប​នេះ​គឺ​ស្ទើរតែ​មិន​មាន ដូច្នេះ​ហើយ​ទើប​លោកស្រី​ដឹកនាំ​សិល្បករ​សិល្បការិនី​ប្រមាណ​ជាង​៣០​​រូប ស្លៀក​ឈុត​បុរាណ​ជុំ​គ្នា ​ដើម្បី​បំផុស​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ពិធី​នេះ​ឡើង​វិញ​។

លោកស្រី​បន្ត​ទៀត​ថា ការ​បណ្ដែតប្រទីប ឬ​កន្ទោង​នៅ​ក្នុង​ពិធីបុណ្យ​អុំ​ទូក​​ថ្ងៃ​ទី​២​នេះ មិនមែន​ជា​វប្បធម៌​របស់​ប្រទេស​ជិតខាង​ទេ គឺ​ខ្មែរ​មាន​តាំងពី​បរម​បុរាណ ហើយដោយ​យល់​ឃើញ​ថា​ អ្នកលេង​បណ្តាញសង្គម​ហ្វេ​ក​ប៊ុ​កបាន​នាំគ្នា​បំផុស​វប្បធម៌ Halloween តាំងពី​ពិធីបុណ្យ​នេះ​មិន​ទាន់​ដល់​ថ្ងៃ ទើប​លោកស្រី​នៅ​មិន​សុខ​ ហើយ​ឈាន​ដល់​ការ​ប្រមូលផ្ដុំ​គ្នា​បំផុស​ពិធី​បណ្ដែតកន្ទោង​នេះ​ឡើង ដែល​គោលបំណង​សំខាន់​បំផុត​គឺ​កុំឱ្យ​ប្រពៃណី​មួ​យនេះ​រលត់​បាត់​ពី​ផ្នត់គំនិត​កូន​ខ្មែរ​។

លោកស្រី​​មានការខកចិត្ត​ដែល​អ្នកលេង​​បណ្តាញ​ហ្វេ​ក​ប៊ុ​កបែ​រ​ជា​ជ្រួលជ្រើម​នឹង​វប្បធម៌​បរទេស​ចំ​ថ្ងៃ​ពិសេស​នៃ​ពិធី​សែន​ព្រះ​ខែ​របស់​ខ្លួនទៅវិញ​ ហើយ​លោកស្រី​ក៏​អរគុណ​ផង​ដែរ​ដល់​ក្រុម​សិល្បករ ​សិល្បការិនី​ដែល​បាន​ចូលរួម​ស្លៀក​សម្លៀកបំពាក់​ឈុត​បុរាណ​ចូលរួម​បណ្ដែតកន្ទោង​នា​ថ្ងៃ​បុណ្យអុំទូកថ្ងៃទី​២នោះ និង​អរគុណ​យ៉ាង​ខ្លាំង​ដល់​សម្អាងការ​​មួយកន្លែង​ដែល​ជួយជា​​សម្លៀក​បំពាក់​ដល់​សិល្បករ សិល្បការិនី និង​មេក្រុម ដែល​ជួយ​រៀបចំ​ឱ្យ​ពិធី​មួយ​នេះ ដំណើរការ​ទៅ​បាន​ដោយ​រលូន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ