ជំងឺឆ្កួតជ្រូកអាចមើលជាតែប្រើរយៈពេលយូរ
រាជធានីភ្នំពេញ ៖ លោកស្រីសាស្ត្រាចារ្យរង រស់ ស៊ីណា ឯកទេសផ្នែកប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យកាល់មែ៉ត បានឲ្យដឹងថា ឆ្កួតជ្រូកគឺជាជំងឺមួយប្រភេទដែលត្រូវបានគេស្គាល់នៅ
រាជធានីភ្នំពេញ ៖ លោកស្រីសាស្ត្រាចារ្យរង រស់ ស៊ីណា ឯកទេសផ្នែកប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យកាល់មែ៉ត បានឲ្យដឹងថា ឆ្កួតជ្រូកគឺជាជំងឺមួយប្រភេទដែលត្រូវបានគេស្គាល់នៅ
រាជធានីភ្នំពេញ ៖ លោកស្រីសាស្ត្រាចារ្យរង រស់ ស៊ីណា ឯកទេសផ្នែកប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យកាល់មែ៉ត បានឲ្យដឹងថា ឆ្កួតជ្រូកគឺជាជំងឺមួយប្រភេទដែលត្រូវបានគេស្គាល់នៅលើពិភពលោកនេះជាយូរមកហើយ ជំងឺឆ្កួតជ្រូកបណ្តាលមកពីបន្ទុកអគ្គិសនីក្នុងខួរកោសិកាក្បាលខុសប្លែកពីធម្មតា ជាទូទៅអ្នកដែលមានជំងឺឆ្កួតជ្រូកនេះច្រើនតែមានអការសន្លប់បាត់ស្មារតីហើយប្រកាច់ដួលភ្លាមៗ ។
លោកស្រីបន្តថា ភាគច្រើនយើងស្គាល់លក្ខណៈបែបនេះ តែក៏មានជំងឺឆ្កួតជ្រូកមួយចំនួនទៀតមានលក្ខណៈមិនអីុចឹងទេ មានអាការប្លែកៗស្តែងចេញមកខុសៗគ្នា ដូចជាអ្នកខ្លះពេលគាត់ធ្វើទុក្ខគ្រាន់តែនិយាយមិនចេញមួយសន្ទុះ ឬមានអ្នកខ្លះទៀតពេលគាត់ឮសំឡេងអ្វីប្លែកក្នុងត្រចៀករបស់គាត់ ឬក៏គាត់មានធុំក្លិនប្លែក ហើយអ្នកខ្លះទៀតមានស្ពឹកស្រពន់មួយចំហៀងខ្លួននៅផ្នែកណាមួយនៃដងខ្លួនគាត់ក្នុងរយៈពេលខ្លី នេះជារោគសញ្ញាប្លែកៗគ្នារបស់ជំងឺឆ្កួតជ្រូក។ ជំងឺនេះបណ្តាលមកពីមានបញ្ហាខួរក្បាលដូចជាអាចមានដុំសាច់ក្នុងខួរក្បាល អាចមានគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលពីមុនមក ឬក៏អ្នកនោះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ពីមុនមកហើយមានស្លាកស្នាមនៅលើខួរក្បាលតែក៏មានជំងឺឆ្កួតជ្រូកមួយចំនួនធំក្នុងសាច់ខួរក្បាលគ្មានបញ្ហាអ្វីទេតែកើតឡើងដោយសារការផ្ទេរបន្ទុកអគ្គិសនីក្នុងកោសិការបស់អ្នកជំងឺខុសពីធម្មតាហើយរូបរៀងកោសិកាខួរក្បាលនៅល្អធម្មតាដដែល ។ អុីចឹងហើយបានជាទូទៅដើម្បីបង្ការកុំឲ្យកើតជំងឺឆ្កួតជ្រូកយើងត្រូវប្រាប់ម្តាយដែលមានផ្ទៃពោះគប្បីថែរក្សាគភ៌ឲ្យបានល្អពិសាឲ្យបានគ្រប់គ្រាន់ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឲ្យបានត្រឹមត្រូវដើម្បីចៀសវាងគ្រោះថ្នាក់ដល់កោសិកាខួរក្បាលកូនពេលសម្រាកមក ។
មួយទៀតដើម្បីបង្ការកើតមានជំងឺនេះគប្បីពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលធ្វើដំណើរព្រោះពេលណាជួបគ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុមួយដែលបណ្តាលឲ្យទៅជាជំងឺឆ្កួតជ្រូកនិងនៅមានបញ្ហាមួយចំនួនទៀតដូចជា បញ្ហាអនាម័យ ចំណីអាហារជាដើម ។ នៅប្រទេសយើងដែលជួបច្រើនគឺពងតេនញ៉ានៅក្នុងកោសិកាខួរក្បាលកាលណាមានពងតេនញ៉ាទៅដល់កោសិកាខួរក្បាលនោះគឺជាមូលហេតុឲ្យកើតជំងឺឆ្កួតជ្រូកដែរ ។ ហើយបញ្ហាមួយទៀតគឺបញ្ហាគ្រោះថ្នាក់សរសៃរឈាមក្នុងខួរក្បាលដែលមានជំងឺលើសឈាមឬក៏មានជំងឺទឹកនោមផ្អែមអ្នកជំងឺត្រូវព្យាបាលឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យទៅដល់គ្រោះថ្នាក់សរសៃឈាមខួរក្បាលដែលជាមូលហេតុបណ្តាលឲ្យមានជំងឺឆ្កួតជ្រូកដែរ ។ លោកស្រីសាស្ត្រាចារ្យរងរស់ ស៊ីណា ក៏បានឲ្យដឹងទៀតថា តើយើងត្រូវធ្វើយ៉ាងណាពេលយើងជួបអ្នកជំងឺឆ្កួតជ្រូក ? ជាបឋមយើងអាចជួយអ្នកនោះបានពេលឃើញគាត់កំពុងតែប្រកាច់ភ្លាមៗគឺយើងចៀសវាងកុំឲ្យនៅក្បែរទឹកឬភ្លើងហើយជួយយកចេញឲ្យឆ្ងាយពីកន្លែងគ្រោះថ្នាក់ ឬក៏កន្លែងដែលមានវត្ថុមុតស្រួចនៅក្បែរអ្នកជំងឺប្រកាច់ដូចជាមានតុជ្រុងកៅអីដែលមុតនោះត្រូវប្រយ័ត្នខ្លាចអ្នកជំងឺប៉ះត្រូវពេលកំពុងប្រកាច់ ។ មួយទៀតបើសិនជាអ្នកឆ្កួតជ្រូកទើបតែហូបបាយរួចពេលឃើញគាត់កំពុងប្រកាច់យើងត្រូវចាប់គាត់ឲ្យដេកផ្អៀងចៀសវាងពេលកំពុងប្រកាច់គាត់អាចក្អួតបញ្ចេញអាហារពីក្នុងក្រពះបណ្តាលឲ្យស្ទះផ្លូវដង្ហើមស្លាប់បាន ។ បន្ទាប់មកអ្នកខ្លះពេលឃើញអ្នកជំងឺកំពុងតែប្រកាច់ស្រាប់តែទៅយកស្លាបព្រា ឬក៏របស់រឹងមកស៊កចូលក្នុងមាត់ដើម្បីការពារក្រែងអ្នកនោះខាំអណ្តាត តែបញ្ហានេះវាបណ្តាលឲ្យអ្នកជំងឺរងគ្រោះប៉ះពាល់អណ្តាតនិងរលាត់អញ្ចាញធ្មេញទៅវិញទេ និងអាចធ្វើឲ្យគាត់ក្អួតទៀតផងដូច្នេះយើងត្រូវយកវត្ថុទន់ៗដូចជា ក្រណាត់ ឬជ័រមកដាក់ជំនួសវិញប្រសើរជាង ។ ជាទូទៅការខាំអណ្តាតមិនដែលដាច់អណ្តាតទេ ឬក៏គ្រោះថ្នាក់ដល់ស្លាប់ដែរយើងក៏មិនត្រូវបារម្ភពីរឿងនេះខ្លាំងពេកទេ ។ ជំងឺឆ្កួតជ្រូកយើងអាចព្យាបាលបានមានអ្នកជំងឺឆ្កួតជ្រូកច្រើនជាង៥០លាននាក់នៅលើពិភពលោកនេះបើតាមប្រភពពីOMF ដែលគួរឲ្យសោកស្តាយគឺភាគច្រើននៃអ្នកជំងឺឆ្កួតជ្រូកគាត់មិនបានទៅទទួលការព្យាបាលទេដោយសារអ្នកទាំងនោះមិនយល់ពីជំងឺថាអាចព្យាបាលបាន ។ មួយទៀតដោយសារគាត់នៅឆ្ងាយពីមណ្ឌលសុខភាពនិងមន្ទីរពេទ្យហើយគាត់ពិបាកក្នុងការធ្វើដំណើរ ការព្យាបាលជំងឺឆ្កួតជ្រូកក្នុង៧០%ទៅ៨០%អ្នកជំងឺអាចធូរស្រាលបានដូចការពិសាថ្នាំអាចជាបាន ។ អ្នកជំងឺណាដែលមានអាការប្រកាច់ដែលគិតថាជាជំងឺឆ្កួតជ្រូកគួរតែធ្វើដំណើរមកកាន់មន្ទីរពេទ្យជាពិសេសមន្ទីរពេទ្យកាល់មែ៉តដែលបច្ចុប្បន្នមន្ទីរពេទ្យមានគ្រូពេទ្យជំនាញឯកទេសខាងព្យាបាលជំងឺឆ្កួតជ្រូកនិងមានសម្ភារទំនើបក្នុងការពិនិត្យរោគវិនិច្ឆ័យច្បាស់លាស់ ។
លោកស្រីសាស្ត្រាចារ្យរងរស់ សុីណា ឯកទេសផ្នែកប្រព័ន្ធប្រសាទបានបញ្ជាក់ថា ការព្យាបាលជំងឺឆ្កួតជ្រូកត្រូវការរយៈយូរចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំអាចជាបានហើយអ្នកជំងឺអាចរស់នៅបានដូចមនុស្សទូទៅដែរ ៕
ចែករំលែកព័តមាននេះ