ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​វៀតណាម​នាំ​ចេញ​អង្ករ​ទៅ​អា​ហ្រិ្វ​ក​ច្រើន​ជាង​ឆ្នាំ​មុន

8 ឆ្នាំ មុន

ហាណូយ ៖ តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ប្រទេស​វៀតណាម​សម្រេច​បាន​នូវ​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​អាហ្វ្រិក​កើនឡើង​ដ៏​ប្រសើរ​បំផុត​ឆ្នាំ​នេះ ហើយ​កម្លាំង​រុញច្រាន​

ហាណូយ ៖ តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ប្រទេស​វៀតណាម​សម្រេច​បាន​នូវ​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​អាហ្វ្រិក​កើនឡើង​ដ៏​ប្រសើរ​បំផុត​ឆ្នាំ​នេះ ហើយ​កម្លាំង​រុញច្រាន​នេះ​នឹង​អាច​រក្សា​បាន​នូវ​ស្ថិរភាព​ទីផ្សារ​ឬ​រើប​ឡើង​វិញ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​ផង​ដែរ ។

នាយកដ្ឋាន​ទីផ្សារ​អាស៊ី​ភាគ​និរតី​និង​អាហ្វ្រិក​ក្រោម​ចំណុះ​ឲ្យ​ក្រសួង​ខាងលើ​កំពុង​បង្កើត​គម្រោង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អា​ហ្រិ្វ​ក​ដើម្បី​ជួយ​ជំរុញ​ជំនួញ​នាំ​ចេញ​ទៅ​ក្នុង​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​នេះ ។

ក្រៅពី​តម្លៃ​និង​គុណភាព​ថ្នាក់​កណ្តាល ក្រសួង​បាន​កែសម្រួល​ឬ​ណែនាំ​ដល់​បណ្តា​អ្នក​នាំ​ចេញ​ទាំងឡាយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អង្ករ​ក្រអូប និង​អង្ករ​គុណភាព​ខ្ពស់​ផ្សេង​ៗ ពីព្រោះ​តម្រូវការ​សម្រាប់​ពពួក​អង្ករ​ប្រភេទ​នេះ​ក៏​មាន​អត្រា​ខ្ពស់​ដែរ​ក្នុង​តំបន់​អា​ហ្រិ្វ​ក ។

ម្យ៉ាងទៀត​តំបន់​អាហ្វ្រិក​បច្ចុប្បន្ន​គឺជា​ទីផ្សារ​អ្នក​ប្រើប្រាស់​អង្ករ​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក ជាមួយនឹង​តម្រូវការ​៩​លាន​តោន​ក្នុង​១​ឆ្នាំ ក្នុង​នោះ​បាន​នាំ​ចូល​ប្រមាណ​ជា​៦,៤​ទៅ​៦,៥​លាន​តោន​ប៉ុណ្ណោះ ៕