ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សុំ​លាឈប់​ក្នុង​រយៈពេល ១៥​ខែ​ដំបូង​ជា​កំហុសឆ្គង​ធំ​មួយ​ដែល​ត្រូវ​ជៀសវាង

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​បានលឺ​ដំបូន្មាន​ពី​មិត្ត​រួមការ​ងារ អ្នក​ថ្នាក់លើ ឬ​អ្នក​មានបទពិសោធន៍​ដទៃ​ហើយ​ថា អ្នក​មិន​គួរ​សុំ​លាឈប់​ពេល​ដែល​មិន​ទាន់​ធ្វើការ​បាន​១​ឆ្នាំ​ជា​មុន​សិន​ទេ​ព្រោះ​វា​អាច​បង្ហាញ​ថា​អ្នកជា​មនុស្ស​ដែល​មិន​មានការ​ប្តេជ្ញា​ទៅ​នឹង​ការងារ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​ការងារ​ដទៃ​មិន​មាន​ទំនុកចិត្ត​លើ​អ្នក​ជាដើម​។ ប៉ុន្តែ​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​របស់ TalentWorks បាន​ឲ្យ​ដឹង​ថា សូ​ម្បី​តែ​ធ្វើការ​បាន​១​ឆ្នាំ​ហើយ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ផង​។ ការ​ស្ទង់​មតិ​នេះ​បាន​សិក្សា​ពី​ពាក្យសុំ​ការងារ​របស់​បេក្ខជន​ចំនួន ៦,៩៧៦​នាក់​នៅ​ទីក្រុង​ចំនួន…

អ្នក​ប្រហែលជា​ធ្លាប់​បានលឺ​ដំបូន្មាន​ពី​មិត្ត​រួមការ​ងារ អ្នក​ថ្នាក់លើ ឬ​អ្នក​មានបទពិសោធន៍​ដទៃ​ហើយ​ថា អ្នក​មិន​គួរ​សុំ​លាឈប់​ពេល​ដែល​មិន​ទាន់​ធ្វើការ​បាន​១​ឆ្នាំ​ជា​មុន​សិន​ទេ​ព្រោះ​វា​អាច​បង្ហាញ​ថា​អ្នកជា​មនុស្ស​ដែល​មិន​មានការ​ប្តេជ្ញា​ទៅ​នឹង​ការងារ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​ការងារ​ដទៃ​មិន​មាន​ទំនុកចិត្ត​លើ​អ្នក​ជាដើម​។

ប៉ុន្តែ​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​របស់ TalentWorks បាន​ឲ្យ​ដឹង​ថា សូ​ម្បី​តែ​ធ្វើការ​បាន​១​ឆ្នាំ​ហើយ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ផង​។ ការ​ស្ទង់​មតិ​នេះ​បាន​សិក្សា​ពី​ពាក្យសុំ​ការងារ​របស់​បេក្ខជន​ចំនួន ៦,៩៧៦​នាក់​នៅ​ទីក្រុង​ចំនួន ៣៦៥​ក្នុង​សហរដ្ឋអាមេរិក ក្នុង​វិស័យ​ចំនួន ១០១ និង​បាន​ប្រទះ​ឃើញ​ថា អ្នក​ដែល​ត្រូវ​បាន​គេ​បណ្តេញ ឬ​សុំ​លាឈប់​ក្នុង​រយៈពេល ១៥​ឆ្នាំ​ដំបូង​អាច​ប៉ះពាល់​ដល់​ឱកាស​ជោគជ័យ​ក្នុង​ការ​រក​ការងារ​ថ្មី​ប្រមាណ ៤៣%​។

TalentWorks បាន​ប្រាប់​មក​ថា មូលហេតុ​គឺ​មក​ពី​អ្នក​ជ្រើសរើស​បុគ្គលិក​អាន​ប្រវត្តិរូប​សង្ខេប​ត្រួស​ៗ​ប៉ុណ្ណោះ​ដូច្នេះ​ពេល​ដែល​ពួក​គេ​ឃើញ​ថា​អ្នក​មិន​បាន​ធ្វើការ​នៅ​កន្លែង​ចាស់​បាន​យូរ វា​ប្រៀប​ដូច​ជា​មុខសញ្ញា​មិនល្អ​មួយ​ប្រាប់​ដល់​ពួក​គេ​ផង​ដែរ​ជា​ពិសេស​ប្រសិនបើ​អ្នក​មានបទពិសោធន៍​ច្រើន​ឆ្នាំ ព្រោះ​អ្នក​ជ្រើសរើស​បុគ្គលិក​មាន​ស្តង់ដារ​ខ្ពស់​ជាង​ពេល​ដែល​ពួក​គេ​វិភាគ​ប្រវត្តិរូប​របស់​អ្នក​មានបទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ​។

ការ​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​គួរតែ​ធ្វើការ​យ៉ាងតិច​ណាស់​ឲ្យ​បាន ១៨ ខែ​ជា​មុន​សិន មុន​ពេល​សម្រេចចិត្ត​ចាក​ចេញពី​ស្ថាប័ន​ការងារ​មួយ ប៉ុន្តែ​រយៈពេល ២៤​ខែ ឬ​ពីរ​ឆ្នាំ​ជា​កំឡុង​ពេល​ដែល​ល្អ​ជាងគេ​។ មាន​ន័យ​ថា ប្រសិនបើ​អ្នកមាន​គម្រោងការ​សុំ​ឈប់​មុន​ពេល​នេះ អ្នក​គួរតែ​អត់ធ្មត់​និង​ទ្រាំ​នៅ​ឲ្យ​បាន​គ្រប់ ១៨ ឬ ២៤​ខែ​សិន​។

ប្រសិនបើ​អ្នក​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នោះ អ្នក​មិន​មាន​ជម្រើស​ច្រើន​ទេ ប៉ុន្តែ​អ្នកស្រី​អា​មេន​ដា អូ​ហ្គូ​ស្ទី​ន (Amanda Augustine) ដែល​ជា​អ្នកជំនាញ​ផ្នែក​អាជីព​បាន​ប្រាប់​ថា អ្នក​ត្រូវ​តែ​ព្យាយាម​រក​ការងារ​ធ្វើ​ក្នុង​កំឡុង​ពេល​ដែល​អ្នក​មិន​ទាន់​មានការ​ងារ​ពេញ​ម៉ោង​។ គ្រាន់តែ​ការងារ​ក្រៅ​ម៉ោង​ក៏​ល្អ​សម្រាប់​អ្នក​ដែរ​។

ជាក់ស្តែង ការ​សិក្សា​ខាងលើ​គឺ​យោង​ទៅ​តាម​ស្ថាន​ការ​ទីផ្សារ​ការងារ​ក្នុង​សហរដ្ឋអាមេរិក​ដែល​មាន​ភាព​ប្រកួតប្រជែង​ជាង​ប្រទេស​កម្ពុជា​។ ទោះជា​យើង​មិន​អាច​យក​វា​មក​ប្រើ​ក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង​ពិតមែន​ក្តី ការ​សិក្សា​ខាងលើ​អាច​ផ្តល់​ជា​ការ​ឮំ​លឹ​ក​សំខាន់​មួយ​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ឧស្សាហ៍​ប្តូរ​ការងារ​ក្នុង​រយៈពេល​ខ្លី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ