ឥទ្ធិពលព្យុះ Molave បង្កឲ្យមានភ្លៀងធ្លាក់នៅភាគឦសានប្រទេសកម្ពុជា នាថ្ងៃទី២៨នេះ
រាជធានីភ្នំពេញ ៖ ដោយសារព្យុះ Molave កំពុងវាយប្រហារ នៅភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែតុលានេះ ឥទ្ធិពលរបស់ព្យុះនេះ បានចូលដល់ភាគឦសាន…
រាជធានីភ្នំពេញ ៖ ដោយសារព្យុះ Molave កំពុងវាយប្រហារ នៅភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែតុលានេះ ឥទ្ធិពលរបស់ព្យុះនេះ បានចូលដល់ភាគឦសាន…
រាជធានីភ្នំពេញ ៖ ដោយសារព្យុះ Molave កំពុងវាយប្រហារ នៅភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែតុលានេះ ឥទ្ធិពលរបស់ព្យុះនេះ បានចូលដល់ភាគឦសាន នៃប្រទេសកម្ពុជា ។
បើយោងតាម ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានអោយដឹងថា ព្យុះនេះ កំពុងបង្កឲ្យមានភ្លៀងធ្លាក់ជាលំដាប់ រួមមាន ៖
-នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម នៅគ្រប់ស្រុក-ក្រុង ខេត្តរតនគីរី ។
-នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយ ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ និងមានភ្លៀងបន្តធ្លាក់កម្រិតខ្សោយ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
-នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតផ្សែងក្រូច នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕
ចែករំលែកព័តមាននេះ