ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៧០ គ្រួសារ ទទួលអំណោយពីរាជ រដ្ឋា ភិបាល
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវឱ្យបងប្អូនប្រជា ពលរដ្ឋត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងមានអនាម័យជាប់ជាប្រចាំ ដើម្បីចៀសវាង ជំងឺកូវីដ19 ។ ការមានប្រសាសន៍បែបនេះ បានធ្វើការឡើងនៅក្នុងឱកាសចែកជូនអំណោយដល់ក្រុមគ្រួសារ រងគ្រោះចំនួន70គ្រួសារនៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី 28 ខែតុលាឆ្នាំ 2020 ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បានពាំនាំផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខសុខុមាលភាព ជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ ។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នចំពោះកូនតូចៗខណៈពេលទឹកឡើងនេះ ខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែលង់ទឹក ។

នៅក្នុងឱកាសនោះដែរ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយឃើញទុក្ខលំបាកប្រជាពលរដ្ឋមួយចំនួនតូចនៅក្នុងឃុំកំពង់ព្រះគគីរ ប្រមុខរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានផ្ដល់ជូនអំណោយដល់គ្រួសាររងគ្រោះចំនួន70គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ20គីឡូក្រាម មី1កេស ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ1យួរ ក្រមា1 និងថវិកា2ម៉ឺនរៀល ។

សូមរំលឹកដែរថា បន្ទាប់ពីមានទឹកជំនន់នៅតាមបណ្ដាស្រុកក្នុងខេត្ត មួយរយៈកាលកន្លងទៅនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏ដូចជាមន្ត្រីរាជការដែលនាំអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ៕












ចែករំលែកព័តមាននេះ