នៅអាយុ ៥០ ឆ្នាំ ជាពេលមួយដែលអ្នកអាចមើលត្រលប់ទៅអតីតកាលដើម្បីពិនិត្យពីភាពជោគជ័យ និងកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តកន្លងមក។ តើអ្នកត្រូវធ្វើអ្វីដើម្បីដឹងថាខ្លួនជោគជ័យពិតប្រាកដហើយពេលដែលមានអាយុ ៥០ឆ្នាំ? ខាងក្រោមគឺជាអ្វីដែលបុគ្គលិកជោគជ័យសម្រេចបាននៅអាយុនេះ៖
១. ការធ្លាប់ធ្វើជាអ្នកណែនាំអ្នកដទៃ
ប្រសិនបើអ្នកគិតថាអ្នកមានចំណេះដឹង ឬជំនាញក្នុងផ្នែកណាមួយដែលអាចជួយដល់អ្នកជំនាន់ក្រោយបាននោះ អ្នកមិនគួរខ្មាស់អៀនក្នុងការធ្វើជាអ្នកណែនាំម្នាក់ឡើយ។ ការជួយដល់អាជីព អាជីវកម្ម ឬជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ទៀតមិនត្រឹមតែធ្វើឲ្យអ្នកមានសុភមង្គលក្នុងជីវិតជាងមុនទេ តែថែមទាំងអាចនាំយកឱកាសការងារ និងរកលុយបន្ថែមនៅថ្ងៃអនាគតថែមទៀតផង។
២. ការបរិច្ចាគ
អ្នកមិនចាំបាច់បរិច្ចាគថវិកាទេដើម្បីចូលរួមជួយដល់សហគមន៍ ឬសង្គមរបស់អ្នក។ អ្នកអាចបរិច្ចាគពេលវេលា ឬជំនាញរបស់អ្នកដោយធ្វើការស្ម័គ្រចិត្ត និងជួយដល់អ្នកដទៃដែរ។ តើមានអ្វីដែលមានអត្ថន័យច្រើនសម្រាប់អ្នកទេ? តើមានបញ្ហាអ្វីដែលអ្នកចង់ចូលរួមជួយដោះស្រាយទេ?
៣. ការក្លាយជាងអ្នកជំនាញក្នុងផ្នែកណាមួយ
មិនថាជាអ្វីមួយក្នុងការងារ ឬអ្វីដែលអ្នកធ្វើពេលទំនេរទេ អ្នកគួរតែធ្វើឲ្យខ្លួនក្លាយជាអ្នកជំនាញក្នុងផ្នែកណាមួយ។ វាអាចជាអ្វីដែលអ្នកចូលចិត្តធ្វើ ឬអ្វីដែលអ្នកគិតថានឹងអាចជួយដល់សង្គមបានច្រើននៅថ្ងៃអនាគត។ បន្ទាប់មកទៀតព្យាយាមរៀនបន្ថែមនិងចែករំលែកចំណេះដឹងនិងជំនាញរបស់អ្នកជាមួយអ្នកដទៃ។
៤. អានសៀវភៅហើយបានច្រើនជាង ១០០ ក្បាល
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តអាន អ្នកប្រហែលជាសម្រេចបានចំណុចនេះហើយ។ តែប្រសិនបើអ្នកមិនទាន់សម្រេចចំណុចនេះបានទេ វាជាពេលល្អដែលអ្នកគួរចាប់ផ្តើមអានហើយ។ មិនត្រឹមតែវាអាចជួយឲ្យអ្នកទទួលបានចំណេះដឹងថ្មីៗទេ តែវាអាចជួយធ្វើឲ្យអ្នកមានគំនិតទូលំទូលាយជាងមុនថែមទៀតផង។
៥. សើចឲ្យបានច្រើន
ក្មេងៗសើចច្រើនជាង ៣០០ ដងក្នុងមួយថ្ងៃ។ ចុះអ្នកវិញសើចបានប៉ុន្មានដង? ប្រសិនបើអ្នកនឹកមិនឃើញពេលដែលអ្នកសើចចុងក្រោយគេទេនោះ វាជាមុខសញ្ញាបង្ហាញថាអ្នកត្រូវចាប់ផ្តើមរកអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តជាងមុនហើយ ៕
ចែករំលែកព័តមាននេះ