ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិកអាស៊ានបានអនុម័តលើឯកសារសំខាន់ៗចំនួន៩ សម្រាប់ផែនការ ២០២១-២០២៥

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) លើកទី១១ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន…

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) លើកទី១១ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” តាមរយៈប្រព័ន្ធវីដេអូ ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិជាជាប្រធានប្តូរវេនអាស៊ាន។

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកនូវទស្សនៈ ឧត្តមានុវត្តន៍ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាកាសកល និងតំបន់ រួមមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ ការលេចទ្បើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៩ ដូចខាងក្រោម៖


១. កម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២១-២០២៥
២. ផែនការការងាររបស់ក្រុមការងារឧត្តមមន្រ្តីការងារអាស៊ាន ឆ្នាំ២០២១-២០២៥
៣. ផែនការការងាររបស់ក្រុមការងារឧត្តមមន្រ្តីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥
៤. ផែនការការងារ ASEAN-OSHNET ឆ្នាំ២០២១-២០២៥
៥. បច្ចុប្បន្នភាពផែនការសកម្មភាព (ឆ្នាំ២០១៨-២០២៥) នៃឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍
៦. ផែនទីបង្ហាញផ្លូវអាស៊ាន ដើម្បីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារត្រឹមឆ្នាំ២០២៥
៧. គោលការណ៍ណែនាំអាស៊ាន ស្តីពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយមុខរបរ និងការងារ ឆ្ពោះទៅការងារសមរម្យសម្រាប់ទាំងអស់គ្នា
៨. គោលការណ៍ណែនាំអាស៊ាន ស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពរបស់ពលករទេសន្តរប្រវេសក៍
៩. គោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងហានិភ័យសុវត្ថិភាព និងសុខភាពការងារ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងរដ្ឋសមាជិកអាស៊ាន

សូមជម្រាបជូនថា លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ាន ក្នុងការការពារ និងលើកកម្ពស់សុខមាលភាព និងផលប្រយោជន៍កម្មករនិយោជិតអាស៊ាន ជាពិសេសពលករទេសន្តរប្រវេសក៍អាស៊ាន ដើម្បីសម្រេចបានគោលដៅសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ជាសហគមន៍មួយដែលលើកកម្ពស់ និងជ្រោមជ្រែងប្រជាជនអាស៊ាន និងជាសហគមន៍មួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពធន់ និងជវភាព៕

អត្ថបទសរសេរ ដោយ