ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ភ្នែក​តែ​ឥត​ប្រ​ស្រី

3 ឆ្នាំ មុន

មនុស្ស​អាក្រក់​ប្រៀប​បាន​នឹង​អ្នកមាន​ភ្នែក​តែ​ឥត​ប្រ​ស្រី​ព្រោះ​គេ​មិន​ដែល​មើលឃើញ​ទ​ង្វើ​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ​ឡើយ គឺ​តែងតែ​ផ្គង​ចិត្ត​សម្លឹង​ទោស​កំហុស​គេ​ជា​និច្ច ចំណែក​មនុស្ស​ល្អ​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​អ្នក​ណា​ឡើយ ចិត្ត​របស់​លោក​ផុត​ស្រឡះ​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។ មនុស្ស​អាក្រក់​តែង​ដើរ​ពោលទោស​អ្នក​ដទៃ​ក្នុង​ទី​កំបាំង​មុខ ដោយ​មិន​មានចិត្ត​អាណិតអាសូរ មិន​ខ្លាច​កម្ម​ពៀរ​ឡើយ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច…

មនុស្ស​អាក្រក់​ប្រៀប​បាន​នឹង​អ្នកមាន​ភ្នែក​តែ​ឥត​ប្រ​ស្រី​ព្រោះ​គេ​មិន​ដែល​មើលឃើញ​ទ​ង្វើ​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ​ឡើយ គឺ​តែងតែ​ផ្គង​ចិត្ត​សម្លឹង​ទោស​កំហុស​គេ​ជា​និច្ច ចំណែក​មនុស្ស​ល្អ​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​អ្នក​ណា​ឡើយ ចិត្ត​របស់​លោក​ផុត​ស្រឡះ​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។

មនុស្ស​អាក្រក់​តែង​ដើរ​ពោលទោស​អ្នក​ដទៃ​ក្នុង​ទី​កំបាំង​មុខ ដោយ​មិន​មានចិត្ត​អាណិតអាសូរ មិន​ខ្លាច​កម្ម​ពៀរ​ឡើយ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច រឿង​នោះ​បន្តិច ស្មាន​ខ្លះ ពិត​ខ្លះ មិន​ពិត​ខ្លះ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ស្តាប់​នោះ​ជឿ​ក្នុង​រឿង​អាក្រក់​ដើម្បី​ឱ្យ​គេ​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ ។

ហេតុ​នោះ​ទើប​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ប្រដៅ​ថា ក្នុង​លោក​នេះ​បើ​ទោះជា​មាន​គ្នា​តែ​ពីរ​នាក់​នឹង​បុគ្គល​បាប ក៏​កុំ​រស់នៅ​ជាមួយនឹង​បុគ្គល​នោះ​ឱ្យ​សោះ​ព្រោះ​នាំ​ឱ្យ​ជីវិត​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ