ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរផ្សារថ្មគោលក្រុងកំពង់ចាម សម្ពោធប្រើប្រាស់​ជិត២ឆ្នាំ​ តែគ្មានអ្នកលក់

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ ផ្សារ​ថ្មគោល​​ ជា​សមិទ្ធិ​ផល​ថ្មីសន្លាងមួយ​​ដែល​មាន​ទីតាំង​​ស្ថិត​​នៅ​ភូមិ​ចុង​​ថ្នល់​​ទី​២ ​ក្នុងសង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម ត្រូវ​​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ ​កាល​ពី​​ថ្ងៃ​ទី​២៨ តុលា ២០១៣ កន្លងមក ​ដែលនៅ​ក្នុង​​ផ្សារ​នោះ មាន​តូប​ដល់​​ទៅ​រាប់រយ​​​​ឯណោះ​

ខេត្ត​កំពង់​ចាម ​៖ ផ្សារ​ថ្មគោល​​ ជា​សមិទ្ធិ​ផល​ថ្មីសន្លាងមួយ​​ដែល​មាន​ទីតាំង​​ស្ថិត​​នៅ​ភូមិ​ចុង​​ថ្នល់​​ទី​២ ​ក្នុងសង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម ត្រូវ​​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ ​កាល​ពី​​ថ្ងៃ​ទី​២៨ តុលា ២០១៣ កន្លងមក ​ដែលនៅ​ក្នុង​​ផ្សារ​នោះ មាន​តូប​ដល់​​ទៅ​រាប់រយ​​​​ឯណោះ​ដោយ​ចំណាយ​ទុន​​អស់​ជាង​១​​លាន​​ដុល្លារ  ។

តែ​រហូត​មក​ដល់​វេលា​​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ២០១៥ ​នេះ  គេ​​សង្កេត​​ឃើញ​មាន​​តែ​១​តូប​​ប៉ុណ្ណោះ ដែល​កំពុង​តែ​​បើក​​សេវា​កម្ម​ផ្នែក​ជួស​ជុល​​ម៉ា​ញ៉េ និង​ទូរ​ទស្ស​ន៍ ​។

លោក​សុខ ចាន់ អាយុ​​៣៤​ឆ្នាំ ជាង​ជួសជុល​គ្រឿង​អេ​ឡិចត្រូ​និ​ក​ មានទីលំ​នៅ​​ក្នុងភូមិ​ថ្មគោល ឃុំ​​រអាង ស្រុក​​កំពង់​សៀម បាន​ប្រាប់​ឱ្យដឹ​ង​ថា នៅ​ពេល​ដែល​ឃើញ​ផ្សារ​​ថ្មគោល​បាន​ដាក់​សម្ពោ​ធ​​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​គឺ​គាត់​មាន​ភា​​ព​​សប្បាយ​រីករាយណាស់​ ដោយ​បាន​​មក​ជួល​តូប​នៅ​​ខាង​ក្រៅ​ផ្សារក្នុងតម្លៃ​៤០​ដុល្លារ​​ក្នុង​១​ខែ​ បើក​ជួសជុល​ម៉ា​ញ៉េ​ និង​ទូរ​ទស្ស​ន៍ ។ មក​ដល់​ពេល​នេះ​ គឺ​បាន​ជាង​១​ឆ្នាំ​ហើយ សម្រាប់​​យក​ថវិកា​​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ ។

លោក​​​បន្ត​ថា ក្នុង​១​ថ្ងៃជា​មធ្យម​អាច​​រក​កម្រៃ​​បាន​ពី​៤​ ទៅ​៥​ម៉ឺន​រៀល បើសិនជា​ធ្វើ​ដាច់​​​​បាន​លើស​ពី​នេះ​​ទៅ​ទៀត តែ​គាត់​​​មានចម្ងល់​ដែរ​​ មិនដឹង​ថា​​យ៉ាងម៉េច​នោះ​ទេ​ បានជា​ផ្សារ​នេះ​សម្ពោធ​យូរហើយ​ មិនឃើញ​មាន​មនុស្ស​មក​ជួល​លក់ដូរ​នៅ​ក្នុង​ផ្សារ ​ដូច​ផ្សារ​​ផ្សេងៗ​​​​សោះ ។ លោក​បន្តទៀតថា​ លោក​មាន​បំណង​ចង់​ឱ្យ​​ផ្សារ​ថ្មគោល​​នេះ  ដំណើរការ​ទៅ​មុខ​ ​ចំណូល​នឹង​អាច​រកបាន​​ច្រើន​ជាង​នេះ តែបើ​ស្ងាត់ជ្រងំ​​បែប​នេះ នឹង​មិនយូរ​ទេ ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ទៅ​​រក​ទីប្រជុំជន​ណាមួយ​ក្នុង​ក្រុង​កំពង់ចាមវិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព