ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​ថ្ងៃ​ទី​២៦ តុលា​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បន្ត​ស្រក​ចុះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នា​វេលា​ម៉ោង ១៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នា​វេលា​ម៉ោង ១៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មក​រា បាន​បន្ត​ស្រក​ចុះ ០,៤០​ម៉ែត្រ ធៀប​នឹង​ពេល​ព្រឹក​មិ​ញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​កម្ពស់​ទឹក​ខាង​មុខទ្វារ ៤,៨០ ម៉ែត្រ ស្រក​ចុះ ១,៨៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ ។ កម្ពស់​ទឹក​ហូរ​លើ​ទំនប់​បង្ហៀរ ០,០០ ម៉ែត្រ ស្មើ​ទំនប់​បង្ហៀរ ។ កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៥,៧០ ម៉ែត្រ ។

ល្ងាច​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត ខាងក្រោយ​ទ្វារ​ទឹក (​ផ្នែក​ខាងក្រោម​) បាន​បន្ត​ស្រក​ចុះ ០,៤០​ម៉ែត្រ ធៀប​នឹង​ពេល​ព្រឹក​មិ​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ