ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​កោះន​រា​ជំរុញ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​កម្រើក​ត្រឡប់​មក​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បន្ទាប់​ពី​ម្រុ​ខ​រាជរដ្ឋាភិបាល​ចូលរួម​បើក​សម្ពោធ​ការ​រ​ដ្ឋា​ន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ភ្ជាប់​ពី​ទីក្រុង​កោះ​ពេជ្រ ទៅ​កោះន​រា​នៅ​ថ្ងៃ​ទី​២៦​តុលា​នេះ​ហើយ​រួច​មក ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​មើលឃើញ​ថា​វា​ជា​ការ​ពញ្ញាក់​ទីផ្សារ​និង​ជា​ការ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មានការ​កម្រើក​ត្រឡប់​មក​វិញ​។​តែ​ការ​សាងសង់​ស្ពាន​ត​ភ្ជាប់​ទៅ​កោះន​រា​នេះ​ប្រហែលជា​មិន​អាច​រុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់​បាន​ទេ​ស្ថិត​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​។ លោក បណ្ឌិត​គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានឱ្យ​ដឹង​ថា តាម​ពិត​គម្រោង​នេះ​បាន​គិតគូរ​អស់​រយៈពេល​យូរ​មក​ហើយ វា​ល្មម​ដល់​ពេល​គិតគូ​ដែរ​។ មនុស្ស​ជា​ច្រើន​ក៏​បានដឹង​ថា​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​កោះន​រា​មានដំណើរ​ជាង​មួយ​មក​ហើយ…

រាជធានី​ភ្នំពេញ​៖​បន្ទាប់​ពី​ម្រុ​ខ​រាជរដ្ឋាភិបាល​ចូលរួម​បើក​សម្ពោធ​ការ​រ​ដ្ឋា​ន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ភ្ជាប់​ពី​ទីក្រុង​កោះ​ពេជ្រ ទៅ​កោះន​រា​នៅ​ថ្ងៃ​ទី​២៦​តុលា​នេះ​ហើយ​រួច​មក ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​មើលឃើញ​ថា​វា​ជា​ការ​ពញ្ញាក់​ទីផ្សារ​និង​ជា​ការ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មានការ​កម្រើក​ត្រឡប់​មក​វិញ​។​តែ​ការ​សាងសង់​ស្ពាន​ត​ភ្ជាប់​ទៅ​កោះន​រា​នេះ​ប្រហែលជា​មិន​អាច​រុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់​បាន​ទេ​ស្ថិត​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​។

លោក បណ្ឌិត​គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានឱ្យ​ដឹង​ថា តាម​ពិត​គម្រោង​នេះ​បាន​គិតគូរ​អស់​រយៈពេល​យូរ​មក​ហើយ វា​ល្មម​ដល់​ពេល​គិតគូ​ដែរ​។ មនុស្ស​ជា​ច្រើន​ក៏​បានដឹង​ថា​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​កោះន​រា​មានដំណើរ​ជាង​មួយ​មក​ហើយ អីចឹង​ការ​ទិញ​ដី ហាក់​មិន​ទាន់​ឡើងថ្លៃ​ទេ ដោយសារ​មនុស្ស​មិន​ទាន់​មាន​សង្ឃឹមថា​មានការ​ត​ភ្ជាប់​ជា​ស្ពាន​ខ្សែកាប តែ​ឥលូវ​នេះ​សម្តេច​តេ នាយក​រដ្ឋមន្ត្រី​លោក​បាន​ទៅ​បើក​សម្ពោធ​ការដ្ឋាន មាន​ន័យ​ថា​ជា​ការ​ពញ្ញាក់​មួយ​នៃ​ទីផ្សារ​។

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា​«​យើង​មើល​សេដ្ឋកិច្ច​យើង​ខណៈ​សេដ្ឋកិច្ច​មាន​ភាព​រអាក់រអួល​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​- ១៩​និង​វិបត្តិ​ទឹកជំនន់​រួម​និង​វិបត្តិ​ជាស​កល​នេះ​។​ការ​បើ​ការដ្ឋាន​សាងសង់​ស្ពាន​នេះ​ជា​ពញ្ញាក់​មួយ​ដើម្បី​ជំរុញ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​មានការ​កម្រើក​ត្រលប់​មក​វិញ ហើយ​ការ​កម្រើក​នូវ​ស​សៃ​ស​សូ​ង​សេដ្ឋកិច្ច​នេះ​គឺជា​ចំណុច​សំខាន់​។​ការ​ពញ្ញាក់​ព័ត៌មាន​ទាំងនេះ ឬ​ការ​ផ្តល់​កំលាំងចិត្ត​ក្នុង​វិស័យសេដ្ឋកិច្ច​នេះ​វា​ជំរុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច កំណើន​នៃ​ការ​ចាយវាយ កំណើន​ទិញ​លក់​កាន់តែ​ច្រើន អីចឹង​វា​ជា​ការ​ផលិត​ឱ្យប្រាក់​ចំណូល​កើនឡើង​លើស​ពី​មុន​»​។

តាម​បណ្ឌិត​សេដ្ឋកិច្ច​រូប​នេះ ទោះបី​មានការ​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ទៅ​កោះន​រា​នៅ​ពេល​នេះ​ក៏​ដោយ បើ​និយាយ​អំពី​តម្លៃ​ដីធ្លី​មិន​អាច​ឡើងថ្លៃ​ខ្ពស់​បាន​នោះ​ទេ​ហើយ​តម្លៃ​ដី​វិញ​ក៏​មិន​ស្ថិត​នៅ​លើ​ម្ចាស់​ដី​ឬ​ឈ្មួញ​រក​ទិញ​ដី​ដែរ វា​អាស្រ័យ​លើ​ទីផ្សារ​។

លោក បណ្ឌិត គី សេរី​វឌ្ឍន៍​មាន​ប្រសាសន៍​ថា​«​បើ​យើង​និយាយ​អំពី​តម្លៃ​ដី កើនឡើង​ខ្ពស់​ឬ​ទាប​នោះ​ខ្ញុំ​ជឿ​ថា​មិន​មានការ​កើនឡើង​ខ្ពស់​បាន​ទេ មាន​ន័យ​ថា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​យើង​នៅ​មាន​កម្រិត​ខណៈ​នៅ​មាន​ជំងឺ​កូ​វី​ដ​បែប​នេះ​មិន​អាច​ឡើង​លឿន​បាន​ទេ ហើយ​ដី​នៅ​ទីនោះ​មិនមែន​ស្ថិត​នៅ​លើ​ម្ចាស់​ដី ឬ​អាស្រ័យ​ទៅ​លើ​ឈ្មួញ​នោះ​ទេ​គឺ​ទីផ្សារ​ជា​អ្នក​កំណត់​។​បើ​មាន​អ្នករក​ទិញ​ច្រើន​ដី​លក់​បាន​ថ្លៃ តែបើ​គ្មាន​អ្នករក​ទិញ​ច្រើន​ទេ​តម្លៃ​ដី​ក៏​មិនជា​ថ្លៃ​ប៉ុន្មាន​ដែរ អីចឹង​វា​អាស្រ័យ​ទៅ​លើ​ទីផ្សារ​។​ដូចនេះ​យើង​មិន​អាច​ធ្វើការ​ទស្ស​ទាយ​បាន​ទេ​ថា​នៅ​ពេល​ដែល​ធ្វើ​ស្ពាន​ប៉ុណ្ណឹង មាន​អ្នក​ស្ទុះស្ទា​ទៅ​រក​ទិញ​ដី ។​ខ្ញុំ​ជឿ​ថា​មិន​មាន​អ្នករក​ទិញ​ដី​ច្រើន​ទេ​»​។

ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​កោះន​រា​នេះ​បើ​តាម​លោក​ឧកញ៉ា ពង់ ឃាវ​សែ តំណាង​ក្រុមហ៊ុន OCIC​មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​កោះន​រា​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​អភិវឌ្ឍន៍​ជាទី​ក្រុង​រណប​ថ្មី​មួយទៀត​ដែល​មាន​ទំហំ​ប្រមាណ​១២៥​ហិ​កតា ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ​។

លោក​ឧកញ៉ា បន្ត​ថា គម្រោង​អភិវឌ្ឍន៍​កោះន​រា​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សង្គម​យ៉ាងច្រើន​ដល់​ប្រទេស​ជាតិ​យើង​។​ពិសេស​ក្នុង​កាលៈទេសៈ​លំបាក​នៃ​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ដែល​កម្ពុជា​កំពុង​ត្រូវការ​បន្ថែម​ការ​វិនិយោគ​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​បាន​រឹង​មាំ​។

លោក​ឧកញ៉ា គូសបញ្ជាក់​ថា​«​គម្រោង​អភិវឌ្ឍន៍​កោះ ន​រា អាច​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​ប្រមាណ​៥០.០០០​នាក់ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​២.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក​សម្រាប់​ថវិកា​ជិត​៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​រយៈពេល​៣​ឆ្នាំ​ដំបូង​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​អាច​ចូលរួម​ចំណែក​ដល់​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​ប្រមាណ​២២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ៗ​ឬ​ស្មើ​០,៩%​នៃ​GDP​នា​ពេល​បច្ចុប្បន្ន​។​គម្រោង​នេះ​ក៏​កំពុង​ប្រើប្រាស់​កំលាំង​ពលកម្ម​ប្រមាណ​៧០០​នាក់​នឹង​ឡើង​ដល់​៧០០០​នៅ​ពេល​គម្រោង​មាន​សកម្មភាព​សាងសង់​ពេញទំហឹង​។

បន្ទាប់​ពី​ចប់​ការដ្ឋាន​សាងសង់​តំបន់​អភិវឌ្ឍន៍​កោះន​រា​នេះ​នឹង​បង្កើត​បានការ​ងារ​ប្រមាណ​១០.០០០​កន្លែង​ដើម្បី​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ