ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​អន្តោប្រវេសន៍​មី​យ៉ា​ន់​ម៉ា​នឹង​បាន​ធ្វើការ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ

8 ឆ្នាំ មុន

ណៃ​ពិដោ ៖ តាម​ការ​អះអាង​ពី​លោក U Htin Aung អនុរដ្ឋមន្ត្រី​សុខុមាលភាព​សង្គម នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ រដ្ឋាភិបាល​ថៃ​និង​មី​យ៉ា​ន់​ម៉ា នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​បណ្តា​ពលករ​

ណៃ​ពិដោ ៖ តាម​ការ​អះអាង​ពី​លោក U Htin Aung អនុរដ្ឋមន្ត្រី​សុខុមាលភាព​សង្គម នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ រដ្ឋាភិបាល​ថៃ​និង​មី​យ៉ា​ន់​ម៉ា នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​បណ្តា​ពលករ​អន្តោប្រវេសន៍​មីយ៉ា​ន់​ម៉ា បាន​ប្រកបការងារ​ក្នុង​ប្រទេស​ថៃ​ដោយ​ស្របច្បាប់ ប៉ុន្តែ​ក៏​នឹង​មានការ​ចាត់វិធានការ​ផ្សេង​ៗ​ប្រឆាំង​នឹង​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ផង​ដែរ​។

ថ្មី​ៗ​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ថា បណ្តា​ពលករ​ខុសច្បាប់​ទាំងឡាយ​ក្នុង​ប្រទេស​ថៃ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើការ​ស្របច្បាប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ក៏​កំពុង​ចេញ​កាត​ដល់​អ្នក​អន្តោប្រវេសន៍​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ។

រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ផង​ដែរ​ថា​នៅ​ថ្ងៃ​អនាគត​ថៃ​នឹង​អនុញ្ញាត​ឲ្យ​ត្រឹមតែ​ជនអន្តោប្រវេសន៍​ស្របច្បាប់​ប៉ុណ្ណោះ ដែល​ចូល​មក​តាម​រយៈ​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល ហើយ​ថៃ​ក៏​នឹង​ចាត់វិធានការ​នានា​ប្រឆាំង​នឹង​ពលករ​អន្តោប្រវេសន៍​ខុសច្បាប់​ដែរ ។

លោក​អនុរដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា មី​យ៉ា​ន់​ម៉ា​បាន​ស្នើ​ដល់​បណ្តា​អ្នកជំនួញ​ថៃ​អនុញ្ញាត​ឲ្យ​ពលករ​អន្តោប្រវេសន៍​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​មក​បំពេញបែបបទ​ធ្វើ​លិខិតឆ្លងដែន​របស់​ពួក​គេ​។

គួរ​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ​២០០៦-២០១៣ រដ្ឋាភិបាល​មី​យ៉ា់​ន់​ម៉ា​បាន​ចេញ​កាត​បណ្តោះអាសន្ន​ចំនួន​១.៨០០.០០០​សន្លឹក​ដល់​ពលករ​អន្តោប្រវេសន៍​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ​។​ចំណែក​ស្ថានទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ប្រទេស​ថៃ​បាន​ចេញ​លិខិតឆ្លងដែន​ចំនួន​២៩.០០០​តាំងពី​ឆ្នាំ​២០១៣​មក ។ មួយវិញទៀត គិត​ចាប់ពី​ឆ្នាំ​២០១១​រដ្ឋាភិបាល​ថៃ​បា​នប​ញ្ចូ​ន​ពលករ​អន្តោប្រវេសន៍​ខុសច្បាប់​ត្រឡប់​មក​មី​យ៉ា​ន់​ម៉ា​វិញ​ចំនួន​៥២.១៧០​នាក់ ៕