មិនគួរឱ្យជឿតែមានពិតត្រីចេះហោះ
ត្រីហោះ ! ឮពាក្យនេះហាក់ដូចជាចម្លែក និងមិនគួរឱ្យជឿទាល់តែសោះ ប៉ុន្តែធម្មជាតិបានបង្កើតត្រីចេះហោះខុសពីត្រីទូទៅពិតមែន ។ Exocoetidae គឺជាឈ្មោះអម្បូរ«ត្រីមានស្លាប» ឬ«ត្រីហោះ
ត្រីហោះ ! ឮពាក្យនេះហាក់ដូចជាចម្លែក និងមិនគួរឱ្យជឿទាល់តែសោះ ប៉ុន្តែធម្មជាតិបានបង្កើតត្រីចេះហោះខុសពីត្រីទូទៅពិតមែន ។ Exocoetidae គឺជាឈ្មោះអម្បូរ«ត្រីមានស្លាប» ឬ«ត្រីហោះ
ត្រីហោះ ! ឮពាក្យនេះហាក់ដូចជាចម្លែក និងមិនគួរឱ្យជឿទាល់តែសោះ ប៉ុន្តែធម្មជាតិបានបង្កើតត្រីចេះហោះខុសពីត្រីទូទៅពិតមែន ។ Exocoetidae គឺជាឈ្មោះអម្បូរ«ត្រីមានស្លាប» ឬ«ត្រីហោះ» ដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យ ។ អម្បូរត្រីមានស្លាបនេះមានចំនួន ៦៤ប្រភេទរស់នៅក្នុងទឹកសមុទ្រ ហើយវាអាចហោះត្រដាងស្លាបលើផ្ទៃទឹកសមុទ្របាន ។
ត្រីហោះ Exocoetidae មិនមែនទើបតែកកើតទេ ពោលគឺតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រលើការស្រាវជ្រាវផូស៊ីល Potanichthys xingyiensis ឱ្យដឹងថា អម្បូរត្រីមានស្លាបនេះមានតាំងពីយុគសម័យ Middle Triassic ឬពី២៣៥ទៅ២៤២លានឆ្នាំមុនមកម្លេ៉ះ បុ៉ន្តែពួកវាមានទ្រង់ទ្រាយពុំដូចត្រីបច្ចុប្បន្នទេ ។ ជាធម្មតាត្រីនេះអាចហោះបានចម្ងាយ៥០ម៉ែត្រ ហើយតែងតែហោះចេញពីទឹកសមុទ្រទៅពួនសម្ងំដេកក្បែរមាត់ច្រាំង និងធ្វើដំណើរបានច្រើនជាង៧០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ក្នុងឆ្នាំ២០០៨ទូរទស្សន៍ជប៉ុន NHK បានថតសកម្មភាពត្រីហោះនៅឆ្នេរសមុទ្រនៃកោះ យ៉ាគូស៊ូម៉ា ប្រទេសជប៉ុន ។ ពួកគេអះអាងថា Exocoetidae ប្រើរយៈពេលក្នុងការហោះប្រមាណជា៤៥វិនាទី ។ អម្បូរត្រីហោះនេះគេប្រទះឃើញក្នុងប្រទេសវៀតណាម ជប៉ុន ចិន ឥណ្ឌូណេស៊ី និងប្រទេសឥណ្ឌា ។
ត្រីប្រភេទនោះគេយកធ្វើជាមុខម្ហូប ស៊ូស៊ី ដ៏មានឱជារសឆ្ងាញ់ពិសា ។ ក្រៅពីនេះវាក៏ជាមុខម្ហូបប្រចាំប្រទេសបាបាដុសផងដែរ ។ នៅក្នុងប្រទេសដែនកោះសូឡូម៉ុន ត្រី Exocoetidae ត្រូវគេចាប់បានយ៉ាងងាយស្រួល ខណៈពេលពួកវាហោះ ម្តងៗដោយប្រើសំណាញ់របស់អ្នកជិះទូក ពោលគឺពួកវាត្រូវអ្នកនេសាទទាក់ទាញដោយប្រើពន្លឺពិល ។ លោកអ្នកអាចទស្សនាសកម្មភាពរបស់ត្រី Exocoetidae ពេលកំពុងហោះបានដោយគ្រាន់តែចូលទៅកាន់គេហទំព័រកម្សាន្ត YouTube បន្ទាប់មកវាយពាក្យថា Flying Fish នោះនឹងលេខចេញវីដេអូរបស់ត្រីនេះមិនខាន ៕
ចែករំលែកព័តមាននេះ