ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក! OPPO A93 ចេញលក់ថ្ងៃដំបូងភ្លាម អតិថិជនផ្អើលភ្លូកទឹក ភ្លូកដីអស់ទីផ្សារស្មាតហ្វូន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើតាមចាំបានកាលពីថ្ងៃទី 21 ខែតុលា ឆ្នាំ 2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO…

រាជធានីភ្នំពេញ ៖ បើតាមចាំបានកាលពីថ្ងៃទី 21 ខែតុលា ឆ្នាំ 2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេស កម្ពុជា បានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO A93 ជាផ្លូវការតាមអនឡាញដ៏កក្រើកអស្ចារ្យពេញបណ្តាញសង្គមហ្វេសប៊ុក ។ ក្នុងនោះផងដែរក៏ឃើញមានការប្រកាសពីតម្លៃ និងព័ត៌មានលម្អិតពីការកក់ទុកមុនចាប់ពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 24 ខែតុលា ឆ្នាំ 2020 ។

This image has an empty alt attribute; its file name is 37693cfc748049e45d87b8c7d8b9aacd-47-1024x1024.jpg

ចំណែកថ្ងៃទី 25 ខែតុលា នេះផងដែរក៏សង្កេតឃើញថា ហ្វេនៗ អតិថិជន និងមនុស្សម្នាច្រើនខ្លាំងមែនទែនបានផ្អើលឈូឆរយ៉ាងភ្លូកទឹក ភ្លូកដីដើម្បីទៅចូលរួមក្នុងកម្មវិធីទទួលស្មាតហ្វូន OPPO A93 លើកដំបូងនៅឯ ហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូរឡាំព្យាជាន់ទី 1 ។

តួយ៉ាងនៅក្នុងកម្មវិធីបើកទទួលស្មាតហ្វូន OPPO A93 លើកដំបូងនេះអតិថិជនគ្រប់ៗគ្នា និងតារាកត្តិយសពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ព្រមទាំងបានបញ្ចេញអារម្មណ៍ និងកោតសរសើរចេញពីមាត់ពិតៗពីមុខងារ និងសមត្ថភាពរបស់ OPPO A93 ។

តោះ ! កុំឲ្យខាតពេល ចង់ដឹងអត់ថា តើមុខងារ និងសមត្ថភាពអ្វីខ្លះដែលនាំឲ្យអតិ ថិជនពេញចិត្ត OPPO A93 ខ្លាំងយ៉ាងហ្នឹង ?
ចំណុចខ្លាំងទី 1៖ អេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ទោះបីស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ ដែលជំនួយក្នុងការមើល និងមិនប៉ះពាល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។

ចំណុចខ្លាំងទី 2 ៖ កាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេបូកបន្សំជាមួយនឹងមុខងារថតពេលយប់ជាច្រើនទៀតដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode ។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថត ស៊ែល ហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។ លើសពីនេះនៅលើ OPPO A93 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ គឺមានមុខងារ AI Super Clear Portrait (Auto Eye Focus) ដែលអាចធ្វើឲ្យអ្នកមើលទៅស្អាតជាងមុនទេ ថែមទាំងដិតគ្រប់ចំណុចត្រង់ភ្នែក រោមភ្នែក ឬរោមចិញ្ចើមទៀតផង ។

This image has an empty alt attribute; its file name is fc291afc3e89b52f4ab21d3f4b73bd98-1024x1024.png

ចំណុចខ្លាំងទី 3 ៖ រូបរាងបែបស៊ីវិល័យ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.48mm រីឯទម្ងន់ស្រាលត្រឹមតែ 164g ។
ចំណុចខ្លាំងទី 4 ៖ មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី ។

ប្រញាប់ឡើងៗ OPPO A93 ជាមួយនឹងតម្លៃ $309 តែប៉ុណ្ណោះ ប៉ុន្តែឮល្ហៀងៗថា OPPO A93 ជិតអស់ស្តុកទៀតហើយ ។ ដូច្នេះកុំឲ្យខកចិត្ត និងស្តាយក្រោយប្រញាប់កក់នៅតាម ហាងទូរស័ព្ទលឿនៗទៅ ! បន្ទាប់ពីថ្ងៃបើកលក់ដំបូងថ្ងៃទី 25 អតិថិជនក៏នៅតែរកទិញបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $83 រួមមាន ៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីន ធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54) ។ ចាំអង្គាល់ ប្រញាប់សារ៉េលុយឡើងស៊េរី ឲ្យទាន់សម័យកាលបច្ចេកវិទ្យាទំនើបទាំងអស់គ្នា ! ៕ អត្ថបទសហការ

តោះ ! ទស្សនាវីដេអូខ្លីក្នុងកម្មវិធីបើកលក់ដំបូង ព្រមទាំងចំណាប់អារម្មណ៍អតិថិជន ៖

https://youtu.be/kfQhGY3gDIc

ខាងក្រោមនេះជាវីដេអូអំពីការបើកប្រអប់ពីលោក Step និងពិធីករ ជា វណ្ណារិទ្ធ ៖

https://youtu.be/y2_MY0SEvmc
This image has an empty alt attribute; its file name is a5f797401b052e31968f7505427e4afc-2-466x1024.jpg
This image has an empty alt attribute; its file name is 7a48471342f6641139c4f5c08f6e0486-1024x683.jpg
This image has an empty alt attribute; its file name is cc231a71e11e92d3c0a02d2dccf3b8d5-1024x683.jpg
This image has an empty alt attribute; its file name is b15854fc247a5678cc9e91b02af007d8-1024x683.jpg
This image has an empty alt attribute; its file name is bc90ec2776ca5e35009a87756eba12e0-1024x683.jpg
This image has an empty alt attribute; its file name is edde86714c98dbbf4582cf375df6d641-1024x683.jpg

អត្ថបទសរសេរ ដោយ